• 2024-07-30 02:44:47
  • ព័ត៌មាន

អារម្មណ៍ជិតក្លាយជាម្ដាយឪពុកគេ Justin និងHailey ភ័យអរៗនិងត្រៀមលក្ខណៈពិសេសសម្រាប់ស្វាគមន៍កូនដំបូង

  • 2024-07-30 02:44:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែលគូស្នេហ៍តារាចម្រៀង Justin និងភរិយាជាតារាបង្ហាញម៉ូដ Hailey កាន់តែខិតជិតក្នុងការស្វាគមន៍កូនដំបូងរបស់ពួកគេ អ្នកទាំងពីរហាក់សប្បាយរីករាយ និងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការមើលថែ ការពារ កូនដំបូងរបស់អ្នកទាំងពីរ។

បន្ទាប់ពីការប្រកាសថា Hailey មានកូនដំបូង នៅក្នុងខែឧសភា ឥឡូវនេះកំពុងស្ថិតក្នុងពេលវេលាដ៏អន្ទះសារ ខណៈពេលដែលកំពុងរៀបចំសម្រាប់ក្លាយជាឪពុកម្តាយ និងបានឃើញមុខកូនជាទីស្រឡាញ់។

ប្រភពជិតស្និទ្ធនិងតារារូបនេះបានឱ្យដឹងថា "ពួកគេត្រៀមខ្លួនក្លាយជាឪពុកម្តាយហើយ ពួកគេកំពុងរៀបចំផែនការសម្រាប់ការមកដល់របស់កូនតូចដ៏គួរឱ្យស្រលាញ់ណាស់។ ពួកគេមានការតាំងចិត្តខ្ពស់ចំពោះអាពាហ៍ពិពាហ៍របស់ពួកគេ ហើយជាឪពុកម្តាយដ៏ល្អបំផុតសម្រាប់កូនរបស់ពួកគេ" ។

យ៉ាងណាមិញបន្ទាប់ពី Justin បានកាន់ដៃ Hailey ក្លាយជាប្ដីប្រពន្ធគ្នាមក Justin ហាក់បានរស់នៅក្នុង តំបន់ដ៏មានសុវត្តិភាពមួយ ទាំងផ្លូវកាយពិសេសផ្លូវចិត្ត ព្រោះ Hailey បានយកចិត្តទុក្ខដាក់ និងថែរក្សាការពារគ្រួសារមួយនេះបានល្អខ្លាំងណាស់ មិនតែប៉ុណ្ណោះ Hailey តែងតែលើកទឹកចិត្ត និងគាំទ្រ Justin ជានិច្ច ហើយអនាគតអ្នកម្ដាយវ័យក្មេងរូបនេះ បានជម្នះឧបសគ្គច្រើនណាស់ ទើបធ្វើឱ្យទំនាក់ទំនងគ្រួសារតូចមួយនេះកាន់តែមានភាពរឹង មាំ ហើយឈានដល់ត្រៀមទទួល គ្រាប់ពេជ្ររបស់ពួកគេថែមទៀតផង

ប្រភព៖ Yahoo អត្ថបទ៖ កេសរ

មតិយោបល់