- 2024-12-06 06:00:00
- ជីវិតតារា
ប្រភេទបន្លែម្យ៉ាង ធ្វើឲ្យ Jennie និង Rosé ក្លាយជាមនុស្សចិត្តខុសគ្នាដាច់
- 2024-12-06 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភេទបន្លែម្យ៉ាង ធ្វើឲ្យ Jennie និង Rosé ក្លាយជាមនុស្សចិត្តខុសគ្នាដាច់
ចន្លោះមិនឃើញ
ជីវ៉ាន់ស៊ុយ គឺជាប្រភេទបន្លែដែលទទួលបានការពេញនិយមក្នុងការទទួលទាន។ វាបានក្លាយជាគ្រឿងផ្សំ ដែលផ្ដល់នូវរសជាតិថែមមួយកម្រិតទៅលើអាហារជាច្រើនមុខ ប៉ុន្តែអ្វីដែលមិនអាចមើលរំលងបាននោះគឺ អត្ថប្រយោជន៍ដែលផ្ទុកនៅក្នុង។
ដោយសារក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់របស់វា ទើបធ្វើឲ្យ Roséមិនអាចទប់ចិត្តមិនញ៉ាំមិនបាន ស្របពេលសមាជិកម្នាក់ទៀតបែរជាស្អប់ជីវ៉ាន់ស៊ុយខ្លាំង ម្នាក់នោះគឺ Jennie។ នាងមិនចូលចិត្តដល់ថ្នាក់ប្រកាសនៅលើឆាក ពេលសម្ដែងនៅការប្រគំតន្ត្រីនៅប្រទេសថៃទៀត។
Rosé គឺជាសមាជិក BLACKPINK ដែលត្រូវបានគេស្គាល់ច្បាស់ថាជាមនុស្សចូលចិត្តញ៉ាំ ពិសេសអាហារដែលមានប្រយោជន៍ដល់សុខភាព និងថែមទាំងអាចធ្វើឲ្យរាងរបស់នាងស្រឡូនស្អាតទៀតផង។
តួយ៉ាងដូចជីវ៉ាន់ស៊ុយ ក៏ស្ថិតក្នុងក្រុមបន្លែដែល Rosé ចូលចិត្តដែរ មិនថាក្នុងរូបភាពជាម្ហូប ឬបង្អែម (ការ៉េម) ទេ។
ស្របពេលតារាស្រីរូបនេះងប់ងល់នឹងរសជាតិ ជិវ៉ាន់ស៊ុយ ដូច្នេះសូមមកដឹងទាំងអស់គ្នានូូវផ្ដល់នូវអត្ថប្រយោជន៍ច្រើនលើសស្មាន ហើយល្អបំផុតសម្រាប់នារីៗ ដែលគ្រប់គ្នាពុំគួររំលង៖
សម្បូរទៅដោយវីតាមីន C ខ្ពស់ ជួយឲ្យស្បែកមានរលោងស្អាត បែបធម្មជាតិ
ទប់ស្កាត់ភាពចាស់ និងការពារស្បែកពីការបំផ្លាញរបស់ព្រះអាទិត្យ
ព្យាបាលមុន និងប្រឆាំងស្បែកមានជាតិប្រេងច្រើនជ្រុល៕