• 2024-08-02 03:11:28
  • ព័ត៌មាន

បានបុណ្យណាស់! IU ធ្វើឲ្យក្ដីសុបិនលោកតាម្នាក់ក្លាយជាការពិត

  • 2024-08-02 03:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ០១ ខែសីហា អ្នកបង្កើត YouTube ម្នាក់ឈ្មោះ Zev Rattet បានបង្ហោះរូបភាពនៅលើ Channel របស់ខ្លួន ដោយបង្ហាញពីការជួបជាមួយ IU បានសម្រេច។ លោក និង​ភរិយា​ទំនង​ជា​ថត​រូប​ជាមួយ IU នៅ​ក្រោយ​ឆាក​ក្នុង​កម្មវិធី​មួយ​របស់​នាងទៀតផង។

តាម​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​រូបភាព នេះ​មិន​មែន​ជា​ការ​ជួប​ជុំ​គ្នា​ធម្មតា​ទេ។ ខណៈ Rattet បានចូលរួមការប្រគុំតន្ត្រី HEREH WORLD TOUR CONCERT IN OAKLAND របស់ IU កាលពីថ្ងៃទី ៣០ ខែកក្កដា ជាមួយ UAENA (អ្នកគាំទ្រ IU) រាប់ពាន់នាក់ផ្សេងទៀត លោកមានសិទ្ធិផ្តាច់មុខ ដោយត្រូវបានអញ្ជើញដោយម្ចាស់ Concert ផ្ទាល់ទៀត។

Rattet ដែលត្រូវបានអ្នកគាំទ្រដាក់ឈ្មោះថា "Grandpa UAENA"លោកតាអ្នកគាំទ្រ IU ដោយលោក គឺជាអ្នកគាំទ្ររបស់ IU មួយរយៈមកហើយ ថែមទាំងផ្សព្វផ្សាយបទចម្រៀងរបស់នាងជារឿយៗ តាមរយៈ Channel YouTube របស់លោកទៀតផង។ ត្រឡប់ទៅខែសីហា នៅពេលដែលអ្នកគាំទ្រដូចគ្នា សួរ Rattet ថាតើលោកមានគម្រោងទៅមើល IU ផ្ទាល់ឬអត់ លោកសារភាពដោយចំហថា លោកមិនទាន់ស៊ាំនឹងដំណើរការនៃលក់សំបុត្រទេ ហេតុដូច្នេះហើយលោកមិនច្បាស់ថា តើនឹងអាចទទួលបានកន្លែងនៅក្នុងកម្មវិធីប្រគុំតន្ត្រីដែរឬក៏អត់ទេ។

IU បាន​កត់​សម្គាល់​ពី​ការ​សោក​ស្តាយ​នេះ​ដោយ​ខ្លួន​នាង​ផ្ទាល់ ហើយ​បាន​ផ្ញើ​ការ​អញ្ជើញ​ពិសេស​មួយ​ទៅ​កាន់លោកតារូបនោះ រួម​ទាំង​បង្ហោះលើ Instagram របស់​នាងទៀត។

ក្នុង​វីដេអូ​រៀបរាប់​ពី​ការ​ជួប​គ្នា​ជាមួយ IU លោកតាបាន​និយាយ​ថា​ ខ្លួនបាន​សន្ទនា​ជាមួយ​តារា​ចម្រៀង​រយៈពេល **១៥ នាទី​**បន្ទាប់​ពី​កម្មវិធី។ នាងក៏បានជូនអំណោយដល់លោក រួមទាំងអាល់ប៊ុមដែលមានចុះហត្ថលេខា កូនសោរ ក្រវ៉ាត់ក និងម្ជុលសក់ប្រពៃណីកូរ៉េ។ លោកតា Rattet បន្ថែម​ដោយ​មោទកភាព​ថា​ លោកបាន​ទៅ​ឱប Idol រូបនេះទៀតផង។

ពេលបាន​ដឹងរឿងនេះហើយ អ្នក​គាំទ្រ​ផ្សេងទៀតបាន​សម្ដែងការសាទរ ចំពោះ​ការ​ជួប​ជុំមួយនេះជា​ខ្លាំង​ ពិសេសចូលរួមរីករាយជាមួយនឹងលោក UAENA

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់