• 2024-08-08 02:08:27
  • ព័ត៌មាន

Lisa ត្រៀមខ្លួនជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃ ក្នុងជំនួបពិសេសក្នុងពេលឆាប់ៗ

  • 2024-08-08 02:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមព័ត៌មានថ្មីៗនេះបាន​ចេញផ្សាយមកថា សមាជិកវ័យក្មេងបំផុតរបស់ BLACKPINK គឺ Lisa កំពុងរៀបចំពេលរបស់នាង សម្រាប់កិច្ចប្រជុំជាមួយលោក Srettha Thavisin ដែលជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន។

តាមសេចក្តីរាយការណ៍ របៀបវារៈនៃកិច្ចប្រជុំនេះរួមមានការពិភាក្សាអំពីយុទ្ធសាស្ត្រមួយចំនួនក្នុងប្រទេសថៃ។ ក្នុង​នាម​ជា​តារា K-Pop ដ៏​ល្បីម្នាក់ Lisa ត្រូវ​បាន​លើកតម្កើងជា​តារា​ស្រីដែលសាងប្រវត្តិសាស្ត្រជូនប្រទេសជាតិខ្លួន​ច្រើនបំផុត។ បន្ទាប់ពីបញ្ចប់កុងត្រាជាមួយផលិតកម្ម YG ក្នុងឆ្នាំនេះ តារាស្រីរូបនេះបានបោះជំហានធំៗជាច្រើន ដោយបានបង្កើតផលិតកម្មខ្លួននាងគឺ LLOUD

ក្រៅ​ពី​ការ​វិល​វិញ​ តាមរយៈការបង្ហាញបទទោល​ “Rockstar” Lisa ក៏​នឹង​ត្រូវ​បាន​គេ​ឃើញ​ក្នុង​រដូវ​កាល​ទី ៣ នៃ​កម្មវិធី The White Lotus របស់ HBO ដែល​ជា​កម្មវិធី​ដ៏​ពេញ​និយម​របស់​អាមេរិក។ រដូវកាលថ្មីនេះត្រូវបានថតនៅក្នុងប្រទេសថៃ ហើយ Lisa បានទៅលេងកោះ Samui ក្នុងខេត្ត Surat Thani កាលពីពេលកន្លងទៅ។ កម្មវិធី​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នាំ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​ថៃ ហើយគ្រោងចាក់​ផ្សាយ​នៅ​ឆ្នាំ ២០២៥

យោងតាមប្រភពជិតស្និទ្ធនឹងនាយករដ្ឋមន្ត្រីថៃ រដ្ឋាភិបាលមានគោលបំណងជំរុញការផលិតភាពយន្តក្នុងប្រទេស។ ជាពិសេស ពួកគេគ្រោងនឹងបង្កើនការបញ្ចុះតម្លៃពី ១០- ២០% ទៅ ២០-៣០% សម្រាប់គម្រោងលើសពី ១០០ លានបាត និងបង្កើនការបញ្ចុះតម្លៃអតិបរមាពី ៧៥ លានបាតដល់ ១៥០ លានបាតក្នុងមួយរឿង។

វាពិតជាសបញ្ជាក់ពេកទៅហើយថា តួនាទីរបស់ Lisa ក្នុងយុទ្ធសាស្ត្រជាតិដ៏សំខាន់នេះ បានធ្វើឱ្យអ្នកគាំទ្រមានមោទនភាពយ៉ាងខ្លាំងចំពោះស្នាដៃរបស់នាង៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម