• 2024-08-09 02:41:04
  • ព័ត៌មាន

ពីអ្នកគាំទ្រក្លាយជាគូស្នេហ៍៖ ប្រវត្តិស្នេហា Han Ji Min និង Choi Jung Hoon ទម្រាំស្រឡាញ់គ្នា

  • 2024-08-09 02:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងវ័យ ៤១ឆ្នាំ Han Ji Min និងគូស្នេហ៍ Choi Jung Hoon ដែលមានវ័យ ៣២ឆ្នាំ សមាជិកក្រុម Jannabi បានបញ្ជាក់ជាផ្លូវការនូវទំនាក់ទំនងរបស់ពួកគេ ដែលនាំឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ពិសេសពេលបានដឹងពីប្រវត្តិ Han Ji Min ក្នុងនាមជាជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់តារាចម្រៀងប្រុសខាងលើ។

កាលពីថ្ងៃទី ០៨ ខែសីហា Han Ji Min និង Choi Jung Hoon ដែលមានអាយុខុសគ្នាជាងដប់ឆ្នាំ បានទទួលស្គាល់ទំនាក់ទំនងរបស់ពួកគេភ្លាមៗ បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាចេញផ្សាយដំបូង។ អ្នកតំណាងមកពីភ្នាក់ងាររបស់ Han Ji Min គឺ BH Entertainment និងភ្នាក់ងាររបស់ក្រុម Jannabi គឺ Peponi Music បានបញ្ជាក់ប្រាប់ Xports News ថាអ្នកទាំងពីរបានជួបគ្នាលើកដំបូងនៅលើកម្មវិធី 'The Seasons: Choi Jung Hoon's Night Park' របស់ KBS 2TV ហើយថ្មីៗនេះក៏បានចាប់ផ្តើមទាក់ទងគ្នា។

ខណៈទំនាក់ទំនងរបស់ពួកគេបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល អ្នកគាំទ្ររបស់ Han Ji Min បានកត់សម្គាល់ថានាងជាអ្នកគាំទ្រតារាចម្រៀង និងក្រុមតន្រ្តីរ៉ុក Jannabi ជាយូរមកហើយ ដែលធ្វើឲ្យនាងក្លាយជា "អ្នកគាំទ្រមហាជោគជ័យ" ក្នុងចំណោមអ្នកគាំទ្រផ្សេងទៀតដែលបាន​ Idol របស់ខ្លួនមកជាគូស្នេហ៍។

កាលពីដើមឆ្នាំមុន Han Ji Min បានចូលរួមការប្រគុំតន្ត្រី Jannabi ជាញឹកញាប់ ដោយថែមទាំងបានបង្ហោះរូបថតជាច្រើននៅលើគណនីបណ្តាញសង្គមរបស់ខ្លួូនទៀតផង។ អ្នក​គាំទ្រ​បាន​កត់​សម្គាល់​អំពី​វត្តមានប្រចាំ​របស់​នាង​ក្នុង​ការ​សម្ដែង​ទាំងអស់របស់ក្រុមនេះ។ លើសពីនេះ ជារឿយៗ Han Ji Min ថែមទាំងបានស្នើសុំបទចម្រៀង Jannabi នៅលើកម្មវិធីវិទ្យុ និងប្រើប្រាស់តន្ត្រីរបស់ពួកគេជាបទ Background សម្រាប់​ Post របស់នៅលើបណ្តាញសង្គមរបស់នាងទៀតផង។

នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលជួបអ្នកគាំទ្រ បន្ទាប់ពីជួបជាមួយ Choi Jung Hoon ក្នុងកម្មវិធី តារាស្រីរូបនេះ បានច្រៀងបទ "For Hesitating Lovers" របស់ Jannabi ដែលមកដល់ពេលនេះ ការសម្ដែងរបទនេះរបស់នាងទទួលបាន​ការចាប់អារម្មណ៍កាន់តែខ្លាំង។ BH ក៏បានចែករំលែកវីដេអូ vlog នៅលើ YouTube ដែលបង្ហាញពីបទចម្រៀងរបស់ Han Ji Min ជាមួយ Jannabi នៅលើ "The Seasons: Choi Jung Hoon's Night Park"

នៅក្នុង vlog នេះ Han Ji Min និង Choi Jung Hoon ជជែកគ្នា ហើយ Han Ji Min ហាក់ដូចជាអៀនៗ នៅពេលត្រូវបានស្នើសុំឱ្យ មើលភ្នែក អំឡុងពេលច្រៀងជាមួយគ្នា។ នាង​បាន​សារភាព​ថា​៖ «​តើអ្នកចម្រៀង គេមើលភ្នែកគ្នាម៉េចទៅ? អៀនណាស់!​»​Choi Jung Hoon បាន​ឆ្លើយ​តប​ដោយ​ ស្នាម​ញញឹម​បែបអៀនៗដូចគ្នា ដែលកាន់តែធ្វើឲ្យទិដ្ឋភាពនេះ កាន់តែមានក្ដីសុខមួយកម្រិត។

បន្ទាប់ពីការបញ្ជាក់អំពីទំនាក់ទំនងរបស់ពួកគេ អ្នកនិយមលេងអ៊ីនធឺណិតបានទស្សនា វីដេអូហាត់សមឡើងវិញ ដោយកត់សម្គាល់ថា "បរិយាកាសពិតជាពិសេសនៅពេលនោះ" និង "ពួកគេច្បាស់ជាកំពុងញ៉ែគ្នាហើយ"។ អ្នកគាំទ្រក៏បានបញ្ចេញមតិដោយលេងសើចថា** "Han Ji Min បានក្លាយជា 'អ្នកគាំទ្រមហាជោគជ័យ'"** ហើយ "មានតែមនុស្សដូច Han Ji Min ទេដែលអាចធ្វើវាបាន"

មុន​ពេល​មាន​ដំណឹង​ស្នេហា​ជា​ផ្លូវ​ការ គេ​បាន​ប្រទះ​ឃើញ​អ្នក​ទាំង​ពីរ​ដើរទៅណាជា​មួយ​គ្នា​ ទើបកើតជាការធ្វើ​ឱ្យ​សង្ស័យ។ សាក្សីបានឃើញ Han Ji Min និង Choi Jung Hoon អង្គុយជិតគ្នានៅក្នុងភោជនីយដ្ឋានមួយ ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមអំពីស្នេហារបស់ពួកគេកាន់តែខ្លាំងឡើង៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម