• 2024-08-15 02:36:20
  • ព័ត៌មាន

ញាក់សាច់ទ្រើតៗ! អគារទិញទុក ៧ មួយកន្លែងរបស់ G-Dragon កើនតម្លៃខ្ពស់កប់ពពកស្មានមិនដល់

  • 2024-08-15 02:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ News1 បានចេញផ្សាយព័ត៌មានទាក់ទងនឹងតម្លៃ​អគារ "March Rabbit” របស់ G-Dragon សម្រាប់ឆ្នាំ ២០២៤ នេះ។

រម្លឹក​កាល​ពីខែវិច្ឆិកា ឆ្នាំ ២០១៧ សមាជិក BIGBANG រូបនេះបានទិញអគារកញ្ចក់ដ៏ប្រណីតមួយកន្លែងក្នុងតម្លៃ ៨,៨៥ពាន់លានវ៉ុន (ខ្ទង់ ៦,៥២លានដុល្លារ)

ផ្អែកតាម Building Road Real Estate Brokerage បានឲ្យដឹងថា អគារនោះ​ត្រូវបាន​ទិញក្រោម​ឈ្មោះ​របស់លោក ជាមួយនឹងដើមប្រាក់កម្ចី ៣ ពាន់លានវ៉ុន (ខ្ទង់ ២,២១លានដុល្លារ) មានន័យ​ថា​ការបង់នេះ​ គឺត្រូវ​បាន​ធ្វើឡើង​ជាមួយនឹង​សាច់ប្រាក់សុទ្ធ ៥,៨៥ពាន់លានវ៉ុន (ខ្ទង់ ៤,៣១លានដុល្លារ)

អគារនោះ​ផងដែរមាន​ឈ្មោះថា "March Rabbit” ដោយយោងទៅ​តាមតួអង្គ White Rabbit នៅក្នុងរឿង Alice In Wonderland ដោយបានទទួលពានរង្វាន់ផ្នែកស្ថាបត្យកម្ម ពីការិយាល័យស្រុក Gangnam ហើយត្រូវបានបណ្ដាញផ្សព្វផ្សាយអន្តរជាតិ ដាក់បង្ហាញថាជាអគារដ៏ស្រស់ស្អាតបំផុតមួយរបស់ពិភពលោក។

ថ្មីៗនេះ​ មានការប៉ាន់ស្មាន អគារនេះយ៉ាងតិច​មាន​តម្លៃ ៨ ពាន់លានវ៉ុន (ខ្ទង់ ៥,៩០លានដុល្លារ) ឯណោះ។ តាមការឲ្យដឹង កន្លងមកមានប្រតិបត្តិការជាច្រើនរួចមកហើយនៅក្នុងតំបន់នេះក្នុងតម្លៃចាប់ពី ១៨០ លានវ៉ុន (ខ្ទង់ ១៣៣,០០០ដុល្លារ) ដល់ ២៥០ លានវ៉ុន (ខ្ទង់ ១៨៤,០០០ដុល្លារ) ក្នុងមួយ pyeong (៣,៣០ម៉ែត្រការ៉េ)

Kim Kyung Hyun ដែលជាអ្នកជំនាញស្ថិតក្នុងវិស័យអចលនទ្រព្យ បាន​ឲ្យដឹងថា «ទោះបីជាយើងគណនានៅតម្លៃ ១៨០ លានវ៉ុន ក្នុងមួយ pyeong គុណនឹងទំហំអចលនទ្រព្យរបស់ G-Dragon នៃ ៩៦ pyeong នឹងបាន ១៧,៣ ពាន់លាន KRW (ខ្ទង់១២,៨ លានដុល្លារ) នោះមានន័យថា ការកើនឡើងដើមទុនជាង ៨,៤០ពាន់លានវ៉ុន (ប្រហែល ៦,១៩ លានដុល្លារអាមេរិក) អាចត្រូវបានរំពឹងG-Dragon ចំណេញខ្លាំង​បំផុត ចេញពីអគារមួយនេះ ក្រោយទិញ ៧ឆ្នាំ»

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម