• 2024-08-15 09:00:00
  • ព័ត៌មាន

ម៉ូដែលវ័យ១២ឆ្នាំ ឈើរី មីន ត្រូវម្តាយជំរុញឱ្យបន្តការសិក្សា ទោះរវល់ការងារសិល្បៈកម្រិតណាក៏ដោយ

  • 2024-08-15 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេចបើកៗស្នាដៃភាពយន្តខ្នាតធំថ្មីរបស់តារាម៉ូដែលវ័យក្មេង ឈើរី មីន ចំណងជើង «អ្នកម្តាយ Zombie» ត្រូវបានទម្លាក់លើទីផ្សារហើយ ដោយផលិតកម្ម Sastra Film រៀបចំពិធីសម្ភោធយ៉ាងអធិកអធម កាលពីល្ងាចថ្ងៃទី៧ ខែសីហា កន្លងទៅ។

រូបភាព៖ ផ្តល់ដោយអ្នកម្តាយ ឈើរី មីន

កូនកាត់ខ្មែរ-អាល្លឺម៉ង់ ឈើរី មីន សម្តែងជាតួអង្គកូនស្រីរបស់ រឿន ណាត MUC 2018 និង លាវ វេងហួរ ម្ចាស់ជយលាភី Mister Friendship International 2023។ នាងទទួលបានពាក្យសរសើរជាច្រើនពីទស្សនិកជនលើការសម្តែងក្នុងខ្សែភាពយន្តខ្នាតធំថ្មីនេះ។

រូបភាព៖ ផ្តល់ដោយអ្នកម្តាយ ឈើរី មីន

នៅពីក្រោយសមិទ្ធិផលស្នាដៃភាពយន្តខ្នាតធំនេះ ឈើរី លះបង់ខ្លាំងណាស់ ព្រោះត្រូវថតដាច់យប់ច្រើនថ្ងៃ និងចំណាយពេលគូសវាសមុខតាមតួអង្គ Zombie រាប់ម៉ោង រីឯការស្លៀកពាក់ក៏តម្រូវតាមស្ថានភាពនៃឈុតឆាក ធ្វើឱ្យក្មេងស្រីរូបនេះមានភាពហត់នឿយជាខ្លាំង។ នេះបើតាមការរៀបរាប់របស់អ្នកម្តាយ ឈើរី។

រូបភាព៖ ផ្តល់ដោយអ្នកម្តាយ ឈើរី មីន

អ្នកម្តាយរូបនេះខ្លោចចិត្តអាណិតកូនស្រីម្តងៗ ពេលឃើញកូនហត់ខ្លាំងពេក ប៉ុន្តែដើម្បីឱ្យកូនសម្រេចបំណងប្រាថ្នា និងបានធ្វើនូវអ្វីដែលខ្លួនស្រលាញ់ ទើបអ្នកម្តាយសុខចិត្តទៅតាមកូនគ្រប់ទីកន្លែង។ ប៉ុន្តែ អ្នកស្រីសប្បាយចិត្តពេលឃើញកូនស្រីមានភាពរឹងមាំ និងមានសមត្ថភាពអាចរួមសម្តែងភាពយន្តជាមួយរៀមច្បងជាច្រើនរូប។

រូបភាព៖ ផ្តល់ដោយអ្នកម្តាយ ឈើរី មីន

ដោយសារពេលនេះ ឈើរី អាយុទើបតែ ១២ឆ្នាំ ដូច្នេះអ្នកម្តាយមិនសូវសម្រុកទទួលការងារសិល្បៈច្រើនពេកឡើយ ព្រោះចង់ទុកពេលឱ្យនាងបានសិក្សារៀនសូត្រ ដែលសព្វថ្ងៃក្មេងស្រីរូបនេះកំពុងរៀនថ្នាក់ទី៥ នៅសាសា Western។

មែនទែនទៅ ទោះបីកូនស្រីមានគេទាក់ទងការងារសិល្បៈច្រើន ក៏អ្នកម្តាយមិនឱ្យកូនបោះបង់ការសិក្សានោះឡើយ ព្រោះអ្នកស្រីយល់ឃើញថា សិល្បករក៏ត្រូវតែមានចំណេះដឹងខ្ពង់ខ្ពស់ ពិសេសអាជីពជាម៉ូដែល បវរកញ្ញា និងតារាសម្តែង រួមទាំងផ្នែកផ្សេងៗទៀតសុទ្ធតែត្រូវការចំណេះដឹង ម៉្លោះហើយទើបអ្នកស្រីជំរុញកូនឱ្យរៀនបានជ្រៅជ្រះ។

រូបភាព៖ ផ្តល់ដោយអ្នកម្តាយ ឈើរី មីន

យ៉ាងណាមិញ សម្រាប់ការដើរបង្ហាញម៉ូដ ការថតស៉្បត ថតភាពយន្ត និងការងារសិល្បៈៗនៅតែពិចារណាតាមលទ្ធភាព និងពេលវេលាជាក់ស្តែង។ ក្នុងនោះ អ្នកស្រីក៏បើកភ្លើងខៀវឱ្យ ឈើរី ប្រឡូកវិស័យបវរកញ្ញាផងដែរ ដោយគ្រោងឱ្យនាងចូលរួមប្រកួតកម្មវិធីបវរកញ្ញាក្មេងពេលនាងអាយុ ១៣ ឬ ១៤ឆ្នាំ ពោលគឺចង់ទុកពេលឱ្យកូនស្រីបានហ្វឹកហាត់សមត្ថភាព និងបង្កើនភាពជឿជាក់ជាមុនសិន៕

រូបភាព៖ ផ្តល់ដោយអ្នកម្តាយ ឈើរី មីន

អត្ថបទ៖ Ah Mouy

មតិយោបល់