• 2024-08-20 02:14:41
  • ព័ត៌មាន

សមតាមបំណង! តុលាការចេញសេចក្ដីសម្រេចជាផ្លូវការឱ្យ Shilo ជោគជ័យលើការកាត់នាមត្រូល Brad Pitt ចេញ

  • 2024-08-20 02:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី ដាក់ស្នើទៅកាន់តុលាការ ក្នុងកាត់នាមត្រកូល Brad Pitt ចេញអស់រយៈពេលជាងជិត៣ខែ ពេលនេះ Shiloh Jolie ទទួលបានជោគជ័យសមតាមបំណងរបស់នាង។

សេចក្តីសម្រេចរបស់តុលាការបានបង្ហាញថាចៅក្រមបានចុះហត្ថលេខាលើការផ្លាស់ប្តូរនាមត្រកូលរបស់ Shilo Joie-Pitt ទៅជា Shilo Joie នៅព្រឹកថ្ងៃទី១៩ ម្សិលមិញនេះ។

រម្លឹកផងដែរថា Shiloh បានជួលមេធាវីផ្ទាល់ខ្លួនរបស់នាង ហើយបង់ប្រាក់ដោយខ្លួនឯងដោយមិនឱ្យម្ដាយរបស់នាង Angelina ពាក់ព័ន្ធក្នុងរឿងក្ដីនេះឡើយ។ ដូច្នេះ មានន័យថា Angelina មិនបានដឹង និងមិននៅក្នុងរឿងរ៉ាវនេះឡើយ រហូតដល់ Shilo បញ្ចេញព័ត៌មាននេះទៅកាន់សាធារណជន។

សវនាការបានធ្វើការផ្លាស់ប្តូរឈ្មោះរបស់ Shiloh ដំបូងឡើយគ្រោងនឹងធ្វើឡើងនៅខែកក្កដា ប៉ុន្តែត្រូវពន្យារពេលដោយសារតែតុលាការមិនបានបំពេញការត្រួតពិនិត្យ ទាន់ពេលវេលា៕

ប្រភព៖ pagesix អត្ថបទ៖ កេសរ

មតិយោបល់
អត្ថបទពេញនិយម