• 2024-08-20 04:19:08
  • ព័ត៌មាន

ចិត្តពុម្ពតែមួយសឹងគ្រប់រឿង តែបើនិយាយពីទម្លាប់មួយ Jin និង Jungkook ខុសគ្នាមេឃដី

  • 2024-08-20 04:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយពីសមាជិក BTS សុទ្ធ​តែមានសមត្ថភាព សម្រស់ស្រស់សង្ហា ពិសេសកាយសម្បទាក៏រឹងមាំមិនធម្មតាដែរ។

ទោះជាយ៉ាងណាក្នុងចំណោម សមាជិកទាំងអស់ មានម្នាក់ដែលធ្វើឲ្យគ្រប់គ្នាស្ញប់ស្ញែងខ្លាំងជាងគេ នោះគឺ Jungkook។ កន្លងមកច្រើនឆ្នាំ តារា​ប្រុសរូបនេះ​តែងធ្វើឲ្យ ARMY ភ្ញាក់ផ្អើល ជាមួយនឹង​រូបរាងអស្ចារ្យ កើតចេញពីភាពអំណត់ក្នុងការធ្វើលំហាត់ប្រាណជាប្រចាំ។

នៅពេលណា​ដែលមានអ្នកសុំគន្លឹះក្នុង​ការទទួលបានរាងស្អាត Jungkook តែងរៀបរាប់ប្រាប់តាមលំដាប់លំដោយយ៉ាងល្អិតល្អន់។

ខុសពី Jungkook ដែលជាអ្នកប្រកាន់ខ្ជាប់នឹងការហាត់ប្រាណមិនចេះខ្ជិលនោះ Jin ឯណេះវិញ មិនសូវសង្កត់ធ្ងន់ខ្លាំង។ ពោលគឺនៅពេលដែលអ្នកគាំទ្រលើកឡើងពីគន្លឹះហាត់ប្រាណរបស់ Jungkook នៅចំពោះមុខ Jin លោក​បាន​និយាយថា៖ «មានអីធ្វើបានទេតើ! ប៉ុន្តែអ្នកនឹងទ្រោមខ្លួនលើគ្រែ មួយអាទិត្យក្រោយនោះ»

ទោះជាត្រូវឈឺខ្លួនក៏ពិតមែន ក៏ប៉ុន្តែ Jin ក៏មិនបណ្ដោយខ្លួនឲ្យឡើងទម្ងន់ជ្រុលខូចរាងដែរ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់