• 2024-08-27 02:40:23
  • ព័ត៌មាន

PSY កាន់ក្បាលមេក្រូស្រែកអរគុណ Suga ឮៗ ចំពេលសំខាន់បំផុត

  • 2024-08-27 02:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា K-Pop ជើងចាស់ប្រចាំវិស័យ ​PSY បាន​ចូលរួមកម្មវិធីប្រគំតន្ត្រី "Summer Swag” នៅ Suwon Wolrd Cup Stadium កាលពីថ្ងៃទី ២៥ ខែសីហាកន្លងទៅ ព្រមទាំងបាន​លើកឈ្មោះ Suga ទៀតផង។

គេនៅចាំមិនទាន់ភ្លេចថា ថ្មីៗនេះ Suga មានរឿងក្រោយគេចាប់បានថាជិះម៉ូតូអគ្គិសនី Scooter ទាំងស្រវឹងកាលពីថ្ងៃទី ០៦ ខែសីហា។ ក្រោយប៉ូលីសពិនិត្យដឹងថា តារាប្រុសរូពនេះ​មាន​ជាតិស្រវឹង​ក្នុង​ខ្លួនក៏បាន​នាំលោកទៅប៉ុស្តិ៍ប៉ូលីសដែលនៅជិតនោះ និងរកឃើញមានកម្រិតស្រវឹង ០,២២៧% ក្នុងឈាម។

កាលពីថ្ងៃទី ២៣ ខែសីហា លោកក៏បាន​​បង្ហាញ​មុខនៅស្ថានីយប៉ូលីស Yongsan Police Station ហើយជាមួយគ្នានោះ លោកក៏បាន​សរសេរសារសុំទោសចំពោះអ្វី​ដែល​បាន​កើតឡើងដែរ។

ដោយឡែកឈាន​ដល់ថ្ងៃទី ២៥ ខែសីហា អំឡុងពេលសម្ដែងក្នុងកម្មវិធី Summer Swag តារា​ចម្រៀង PSY ក៏បាន​លើកយកបទ "That That” ដែលជាស្នាដៃផលិតជាមួយ Suga។ តារាជើងចាស់ដដែលបាន​លើកឈ្មោះ Suga ដោយបញ្ជាក់ថា៖ «ខ្ញុំពិតជាអរគុណ​ដោយស្មោះចំពោះ Suga ដែលបានបង្កើត និងច្រៀងបទនេះជាមួយខ្ញុំ»។ គ្រាន់តែឮភ្លាម គ្រប់គ្នា​នាំគ្នាស្រែកហ៊ោឡើងខ្ទរខ្ទារ។

ស្របពេលមានរឿងកើតឡើងថ្មីៗនេះ ច្បាស់ណាស់ផ្លូវចិត្តរបស់ Suga ពិតជារងនូវការប៉ះពាល់យ៉ាងខ្លាំង ហើយពេលនេះក៏ជាពេលដែលមនុស្សជាទីស្រឡាញ់របស់លោកទាំងអស់នៅជិតលោកដែរ។ កម្លាំង​ចិត្ត និងពាក្យលួងលោមរបស់គ្រប់គ្នា​ប្រៀបដូចជាថ្នាំទិព្វ និងអ្វីដែលមានតម្លៃបំផុតនៅពេលនេះសម្រាប់ Suga

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់