• 2024-08-29 02:46:52
  • ព័ត៌មាន

ពិភព K-Pop កាន់តែក្ដៅ! Taeil ត្រូវបានដកចេញពី NCT ដោយសារអាស្រូវផ្លូវភេទ

  • 2024-08-29 02:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៨ ខែសីហាមានការប្រកាសថា Taeil ត្រូវ​​បាន​ដកចេញពីក្រុមចម្រៀង NCT ហើយ ដោយ​សារករណីផ្លូវភេទ។

SM បាន​ចេញសេចក្ដីថ្លែងការណ៍ថា៖ «នេះគឺ ផលិតកម្ម SM ថ្មីៗនេះ យើង​បាន​ទទួលការបញ្ជាក់​ថា Taeil បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​បទឧក្រិដ្ឋ​ផ្លូវភេទ។

ខណៈតាមដាន និងពិនិត្យមើលស្ថានភាព យើងទទួលស្គាល់ថាបញ្ហានេះធ្ងន់ធ្ងរណាស់ ហើយយើងបានសម្រេចចិត្តថា Taeil មិនអាចបន្តសកម្មភាពក្រុមទៀតទេ។ យើងបានពិភាក្សាបញ្ហានេះជាមួយ Taeil ហើយសម្រេចដកលោកចេញពីក្រុម។

បច្ចុប្បន្ន Taeil កំពុង​សហការ​ជាមួយ​នឹង​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស។ យើងនឹងជូនសេចក្តីថ្លែងការណ៍បន្ថែម ពីដំណើរការនៃការស៊ើបអង្កេតនេះ។ យើងសូមអភ័យទោសដោយស្មោះ ដែលតារារបស់យើងបង្ករឿងហេតុទាំងនេះ»។

យ៉ាងណាក្ដី ស្ថានីយប៉ូលីស Bangbae បាន​បញ្ជាក់ថ្មីៗនេះ​ថា Taeil ត្រូវស្ថិតក្រោមការស៊ើបអង្កេត តាំងពីខែមិថុនាមកម្ល៉េះ។

ក្រោយពីបានដឹងឮពីសេចក្ដីរាយការណ៍នេះភ្លាម មហាជនក៏ចាប់ផ្ដើម​មាន​ប្រតិកម្មមិនល្អជាច្រើនដូចខាងក្រោម៖

  • “តាំងពីខែមិថុនា? ឆ្កួតហ្មងហាស៎”

  • “តើគាត់រំសាយកុងត្រាជាមួយ SM នៅ? ខ្ញុំដឹងថាគាត់ដឹងតែត្រូវដកចេញពីក្រុមហើយ!”

  • “ខ្ញុំទាយថាក្រុមហ៊ុនមិនដឹងដូចគ្នា ព្រោះពេលហ្នឹងគាត់ផ្អាកពីសិល្បៈ”

  • “តាំងពីខែមិថុនា? កូន*****អ្នកឯងហ៊ានចេញមុខមកចូលរួមកម្មវិធី Fan Meeting ទៀត”

  • “មានអ្នកបន្តនិយាយថា SM ព្យាយាមចរចាជាមួយអ្នកសារព័ត៌មានរហូតដល់ពួកគេមិនអាចទប់បានតទៀត ហើយបន្ទាប់មកបណ្តេញគាត់ចេញហ្មង… ប៉ុន្តែអ្នកសារព័ត៌មានមិនដូចនោះទេ... បើ​គេ​ដឹង​រឿង​អ្វី​មួយ គេ​នឹង​បញ្ចេញខ្ទេច។”

  • “​ប្រហែល​ពេលហ្នឹង ពិតជាអត់មានអ្នក​ដឹង​ទេ ​ព្រោះ​គាត់​ផ្អាក​ខ្លួនពីសិល្បៈ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ប្រសិនបើព័ត៌មាន ឬពាក្យចចាមអារ៉ាមត្រូវបានផ្សព្វផ្សាយ ពួកគេនឹងធ្វើការពិនិត្យការពិត ប៉ុន្តែដោយសារមិនមានអ្វីសោះ ទើបក្រុមហ៊ុនមិនដឹង។ គាត់​បាន​បន្ត​លាក់លៀម​រហូត​ចាប់​បាន ហើយ​ពេល​ដែល​ក្រុមហ៊ុន​ដឹងថា​ វា​ជា​អ្វី​ដែល​ពួក​គេ​មិន​អាច​គ្រប់​គ្រង​បាន ពួកគេ​​បង្ហោះពី​ការ​ប្រកាស​ដក​ចេញពីក្រុមតែម្ដង។”

  • “អីយ៉ា ម៉េចក៏គាត់ហ៊ានចេញមុខ Promote បទថ្មី… ក្ដៅហ្មង”

  • “គាត់​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​ក្នុង​ខែ​មិថុនា ប៉ុន្តែ​បាន​មក​ជួប​អ្នក​គាំទ្រ​ក្នុង​ខែ​សីហា…fck”។*

  • “គ្មានរឿង ដែល SM មិនដឹងនោះទេ ប៉ុន្តែខ្ញុំគិតថាពួកគេបានធ្វើការងារលឿនគួរសម ដើម្បីសម្រេចវា-ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ”៕

អត្ថបទ៖ ធារី

មតិយោបល់