• 2024-09-09 02:44:26
  • ព័ត៌មាន

អាជីពជាតារាចម្រៀងតែមួយមុខ មិនបានឱ្យ Selena Gomez ក្លាយជាមហាសេដ្ឋី លុយក្រាលដេកនោះទេ

  • 2024-09-09 02:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Selena Gomez បានក្លាយជាមហាសេដ្ឋីជាផ្លូវការហើយ ដោយ Bloomberg បានរាយការណ៍កាលពីថ្មីៗនេះថា តារាស្រីរូបនេះមានទ្រព្យសម្បត្តិសរុបចំនួន ១.៣ ពាន់លានដុល្លារ

ចំនួនទឹកប្រាក់ដ៏ច្រើនមហាលសាល ១.៣ពាន់លាន់ដុល្លារនេះមិនមែនបានមកពីអាជីពជាតារាសម្ដែង និងចម្រៀងប៉ុណ្ណោះទេ ក្នុងនោះក៏រាប់បញ្ជូលជាមួយមុខជំនួញរបស់នាងផងដែរ ក្នុងបើកយីហោខ្នាតធំអំពីគ្រឿងសម្អាង Rare Beauty ដែលនាងបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០១៩។

យោងតាមរបាយការណ៍បានឱ្យដឹងថា ជាង ៨០% នៃទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះបានមកភាគច្រើនពីម៉ាកគ្រឿងសម្អាង ដែលបានក្លាយជាចំណែកជោគជ័យដ៏ខ្លាំងក្លានៅក្នុងទីផ្សារដែលមានឥទ្ធិពល។

អ្នកជំនាញផ្នែកទីផ្សារ Stacy Jones បានប្រាប់ថា "Selena មិនមែនគ្រាន់តែជាតារាប៉ុបនោះទេ"។ "នាងគឺជាអ្នកជំនួញពហុមុខដែលមានលំហូរប្រាក់ចំណូលចម្រុះដែលរួមចំណែកដល់ទ្រព្យសម្បត្តិដ៏ច្រើនមហាសាលរបស់នាង" ។

រួមជាមួយនឹងម៉ាកយីហោសម្រស់របស់នាង ទ្រព្យសម្បត្តិសុទ្ធរបស់ Gomez ក៏កើតចេញពីការវិនិយោគរបស់នាងនៅក្នុង Wondermind ផលប័ត្រអចលនទ្រព្យ តន្ត្រី និងប្រាក់ចំណូលសម្ដែង និងភាពជាដៃគូដែលបានបង់ប្រាក់។

យ៉ាងណាមិញ Gomez ជាបុគ្គលដែលមាន Follow ច្រើនជាងគេលំដាប់ទី ៣ នៅលើ Instagram ផងដែរ ដែលត្រូវបានគេរាយការណ៍ថារកបានរហូតដល់ ៣០ លានដុល្លារ

ប្រភព៖ pagesix អត្ថបទ៖ កេសរ

មតិយោបល់
អត្ថបទពេញនិយម