• 2024-09-16 04:01:13
  • ព័ត៌មាន

តម្លៃផ្ទះមួយកន្លែងរបស់ Jungkook ហក់ឡើងមិនគួរឲ្យជឿ នៅពេល​ថ្មីៗ

  • 2024-09-16 04:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ បណ្ដាញផ្សព្វផ្សាយកូរ៉េ បានឲ្យដឹង​ថា ផ្ទះមួយកន្លែងរបស់ Jungkook (BTS) បាន​កើនឡើងដល់ ២លានដុល្លារឯណោះ។ Herald Corp បាន​បញ្ជាក់ផងដែរថា ខ្លួនបានវាយតម្លៃខ្ពស់ប្រមាណ ១០ ពាន់លានវ៉ុន (ឬប្រហែល ៧,៥២ លានដុល្លារ) ក្នុងរយៈពេលតិចជាង ៤ ឆ្នាំ។ ដើមឡើយ Jungkook បានទិញផ្ទះនៅ Itaewon ទីក្រុងសេអ៊ូល ក្នុងខែធ្នូ ឆ្នាំ ២០២០ ក្នុងតម្លៃ ៧,៦៣ពាន់លានវ៉ុន (ប្រហែល ៥,៧៤លានដុល្លារ)។ បន្ទាប់ពីទិញរួច លោកក៏បានរុះរើរចនាសម្ព័ន្ធដែលមានស្រាប់ និងទទួលបានលិខិតអនុញ្ញាតនៅឆ្នាំ ២០២១ ដើម្បីសាងសង់អចលនទ្រព្យថ្មី ដែលមានជាន់ក្រោមពីរ និងជាន់ផ្ទាល់ដីចំនួនបី។

គិតត្រឹមឆ្នាំ ២០២៤ ការសាងសង់ក៏ជិតរួចរាល់ហើយដែរ ប៉ុន្តែពុំទាន់មានប្រភពច្បាស់ការណាមួយបង្ហាញ​ថា Jungkook មានគម្រោងទុកអចលនទ្រព្យនេះ ធ្វើជាលំនៅដ្ឋានផ្ទាល់ខ្លួន ឬគោលបំណងវិនិយោគឡើយ។ តម្លៃស្នើសុំបច្ចុប្បន្នសម្រាប់អចលនទ្រព្យមានចាប់ពីយ៉ាងហោចណាស់ ៨ ពាន់លានវ៉ុន (ប្រហែល ៦,០២ លានដុល្លារអាមេរិក) រហូតដល់ ១០ ពាន់លានវ៉ុន (ប្រហែល ៧,៥២ លានដុល្លារអាមេរិក)។ នេះបើយោងតាមអ្នកតំណាងមកពីក្រុមហ៊ុន Anbu Real Estate Brokerage ដែលមានឯកទេសខាងផ្នែកអចលនទ្រព្យនៅ តំបន់ Itaewon

ទីតាំងនេះដែរ ត្រូវបានគេស្គាល់ថា ជាទីតាំងសម្រាប់អ្នកដែលមានជីវភាពធូរធារ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់