• 2024-09-23 02:53:25
  • ព័ត៌មាន

IU បង្កើត​ប្រវត្តិសាស្ត្រ​អស្ចារ្យជា​តារា​ចម្រៀង​ស្រី​ដំបូង​ ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​កីឡដ្ឋាន​ធំ​បំផុត​​នៅកូរ៉េ

  • 2024-09-23 02:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីចុងសប្តាហ៍ កន្លងទៅថ្មីៗនេះ IU បានបញ្ចប់ការប្រគុំតន្ត្រីដ៏ធំរបស់ខ្លួនគឺ IU HEREH WORLD TOUR ឆ្នាំ ២០២៤ នៅកីឡដ្ឋាន Seoul World Cup ដែលត្រូវបានគេស្គាល់ថាជា "Sangam (Stadium)" ហើយក៏ជាទីតាំងដ៏ធំមួួយដែរ។

ការប្រគុំតន្ត្រីនេះបានធ្វើឡើងនៅពហុកីឡដ្ឋានដែលមានកៅអីអង្គុយចំនួន ៦៦ ៧០៤ រួមទាំងកៅអី VIP ចំនួន ៨១៦ កៅអីសារព័ត៌មានចំនួន ៧៥៤ និងបន្ទប់ឯកជនចំនួន ៧៥។ ក្នុងនាមជាកីឡដ្ឋានដ៏ធំបំផុតក្នុងប្រទេសកូរ៉េ និងជាកន្លែងប្រកួតបាល់ទាត់ដ៏ធំបំផុតមួយក្នុងចំនោមទីលានបាល់ទាត់ធំជាងគេទាំង នៅអាស៊ី ទីតាំងនេះបានរៀបចំការប្រគុំតន្ត្រី K-pop ល្បីៗជាច្រើនដូចជា Seo Taiji and Boys, Big Bang និង Seventeen

ឥឡូវនេះ IU ក៏បានក្លាយជាអ្នកចម្រៀងស្រីដំបូងគេ និងជាតារាទោលទី ៣ ជ្រើសទីតាំងដ៏ធំនេះបង្កើតព្រឹត្តិការណ៍ប្រគំុតន្ត្រី បន្ទាប់ពី G-Dragon និង Lim Young Woong

អំឡុងពេលនៃការប្រគុំតន្ត្រី IU ក៏បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការចេញផ្សាយបទចម្រៀងថ្មីរបស់នាង "Bye Summer" ជាលើកដំបូង ពោលគឺអ្នកដែលបានចូលរួមបាន​ឃើញ ​និងស្ដាប់មុនគេបង្អស់។ ព្រឹត្តិការណ៍​នេះ​ក៏​បាន​ទាក់ទាញ​ទស្សនិកជន​ដែល​ជាតារាល្បីៗឲ្យចូលរួមជាច្រើនរួម​មាន សង្សារបណ្ដូលចិត្ត Lee Jong Suk, J-Hope និង V (BTS), G-Dragon, សមាជិក LE SSERAFIM, STAYC, RIIZE, ATEEZ និង​តារាជាច្រើន​ទៀត៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់