- 2024-11-27 08:05:39
- ជីវិតតារា
ដេត ស្រីនាថ ធ្លាប់សន្យាមិនបោះបង់ការប្រកួតឡើយ ខណៈអតីតធ្លាប់បោះបង់កណ្តាលទី
- 2024-11-27 08:05:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដេត ស្រីនាថ ធ្លាប់សន្យាមិនបោះបង់ការប្រកួតឡើយ ខណៈអតីតធ្លាប់បោះបង់កណ្តាលទី
ចន្លោះមិនឃើញ
ថ្មីៗនេះអ្នកគាំទ្រវិស័យបវរកញ្ញា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី កញ្ញា ដេត ស្រីនាថ ដែលជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមកម្មវិធី Miss Planet International ដែលជាកម្មវិធីរបស់កូនខ្មែរដែលជាអ្នកបង្កើតឡើង ហើយក៏ត្រូវបានធ្វើនៅក្នុងទឹកដីប្រទេសកម្ពុជា បានបញ្ចេញសារ ធ្វើពហិការ មិនចូលរួមប្រកួត ខណៈនៅមិនសល់ប៉ុន្មានម៉ោងទៀតឡើយ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងមកដល់ ក្នុងករណីនេះវាមិនមែនជាលើកទី១នោះទេសម្រាប់ ដេត ស្រីនាដ ក្នុងការបោះបង់ការប្រកួត។
បន្ទាប់ពីបវរកកញ្ញាតំណាងប្រទេសកម្ពុជា ដេត ស្រីនាថ ធ្វើពហិការ មិនចូលរួប្រកួត ដែលបញ្ចេញនៅលើគណនីហ្វេសប៊ុករបស់ខ្លួននោះ ធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញា ក៏ដូចជាអ្នកគាំទ្រជាច្រើនមានការវែកញែកពីរឿងនេះ ដោយមហាជនជាច្រើនទទូចឲ្យ កញ្ញា ស្រីនាថ បន្តការប្រកួតឡើងវិញ ដើម្បីមុខមាត់ប្រទេសជាតិ ក្នុងនាមជាម្ចាស់ផ្ទះ បើទោះមានរឿងអ្វីមិនពេញចិត្ត ក៏ទុកមួួយឡែកសិនដែរ ។
យ៉ាងណាមិញបន្ទាប់ពីកំពុងតែវឹកវររឿងនេះកើតឡើង អ្នកដឹកនាំកម្មវិធី Miss planet Cambodia ក៏បានឃើញការបង្ហោះសម្រេចចិត្តភ្លាមៗដោយដាក់ជំនួសដោយ លំដាប់រងទី១ គឺកញ្ញា ខន សុវណ្ណសូនីតា វិញ។
ក្រោយពីមានរឿងបែបនេះមិនទាន់បានប៉ុន្មានផងស្រាប់តែ បវរកញ្ញា ដាំ សុភក្រ័សិនឌី ធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានបញ្ចាក់ថា នេះជាលើកទី២ហើយ ដែល កញ្ញា ដេត ស្រីនាថ បោះបង់ការប្រកួត ។ ក្នងនោះដែរ Dam Sopheak sindy ក៏បានបញ្ជាក់ថា « កាលនាងនៅជាគណៈកម្មការ Close door ថ្នាក់ជាតិ Miss planet Cambodia ម្នាក់ដែរ ដែលបានសួរសំនួរតែមួយគត់ទៅកាន់ ដេត ស្រីនាថ ក្នុងនោះនាងបានសួរសំនួរថា « តើប្អូនធ្លាប់មានអតីតកាលបោះបង់ការប្រកួតកណ្តាលទី តើប្អូនបានត្រៀមចិត្តឬប្តេជ្ញាចិត្តហើយឬនៅ ទើបប្អូនមកប្រកួតនេះ ឩទារហរណ៏បើប្អូនជាប់ តើនឹងអាចមានរឿងនេះកើតឡើងម្តងទៀតទេ?»ពេលនោះ ស្រីនាថ បានផ្តល់ចំលើយឲ្យវិញថា « ចា បង ខ្ញុំនឹងធ្វើវាឲ្យបាន ហើយនឹងមិនឲ្យមានរឿងកើតឡើងម្តងទៀតនោះទេ» ។
ត្រង់ចំណុចនេះ បវរកញ្ញា សុភក្រ័ស៊ិនឌី បន្ថែមទៀតថា នាងមិនដឹងថា ស្រីនាថ មានបញ្ហាអ្វី ឬរងសម្ពាធមកពីខាងណានោះទេ តែនេះជាសកម្មភា តួនាទី ជាកតព្វកិច្ចដែលត្រូវបំពេញ វាមិនមែនឈ្មោះប្អូនតែម្នាក់នោះទេ តែ …….។