- 2025-01-06 01:30:00
- ព័ត៌មាន
លេចដំណឹង ព្រាប សុវត្ថិ ឡើងឆាកតន្ដ្រីនៅលើទឹកដីអង្គរ ប៉ុន្មានថ្ងៃទៀត ស្រាប់តែហ្វេនៗប្រទាញគ្នាចង់ជួប
- 2025-01-06 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចដំណឹង ព្រាប សុវត្ថិ ឡើងឆាកតន្ដ្រីនៅលើទឹកដីអង្គរ ប៉ុន្មានថ្ងៃទៀត ស្រាប់តែហ្វេនៗប្រទាញគ្នាចង់ជួប
ចន្លោះមិនឃើញ
ស្វាគមន៍ដើមឆ្នាំថ្មី កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងបង្ហាញវត្ដមានជាសាធារណៈលើឆាកប្រគំតន្ដ្រីដ៏អស្ចារ្យជាលើកដំបូង សម្រាប់បើកឆាកឆ្នាំ២០២៥ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប រយៈពេល ២ថ្ងៃជាប់ៗគ្នា ពោលគឺនៅថ្ងៃទី១១ និងទី១២ ខែមករា ឆាប់ៗនេះ។
តាមរយៈPage ផ្លូវការរបស់ផលិតកម្ម Galaxy បានឲ្យដឹងថា តារាចម្រៀង ព្រាប សុវត្ថិ ខាន់ ជេមន៍ សុវត្ថិ មុន្នីនាគ ប៉ែន ចំរ៉ុង និងពិធីការិនី យ៉ែម ស្រីពេជ្រ ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត នឹងបង្ហាញវត្ដមានព្រមគ្នា ក្នុងព្រឹត្ដិការណ៍ប្រគំតន្ដ្រីតាមខេត្ដដែលមានឈ្មោះថា Tour Concert។
ព្រឹត្ដិការណ៍ប្រគំតន្ដ្រីដែលធ្វើឡើងរយៈពេល ២ថ្ងៃ ហើយបើកឲ្យមានការចូលទស្សនាដោយសេរីនេះ នឹងធ្វើឡើងនៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប។ តាមរយៈការផ្សព្វផ្សាយរបស់ផលិតកម្ម មុនពេលព្រឹត្ដិការណ៍ដ៏ធំមួយនេះឈានចូលមកដល់ គេសង្កេតឃើញតារាៗ និងហ្វេនៗបានចែករំលែកដំណឹងនេះកាន់តែទូលំទូលាយ ក្នុងនោះមានហ្វេនៗខ្លះ ទន្ទឹងរង់ចាំឲ្យតែដល់ថ្ងៃនឹងបានជួបIDOL របស់ខ្លួនដោយផ្ទាល់។
ក្នុងចំណោមតារាលេចធ្លោរទាំងប៉ុន្មានដួងដែលនឹងត្រូវឡើងឆាកអង្រួនបេះដូងអ្នកគាំទ្រ មានតារាម្នាក់ត្រូវបានបានហ្វេនៗស្នើសុំចំឈ្មោះ គឺតារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ ដើម្បីទៅកាន់ទឹកដី ឬស្រុកកំណើតរបស់ខ្លួន ដោយម្នាក់ៗប្រទាញគ្នាចង់ឲ្យអ្នកគ្រប់គ្រងកម្មវិធី រៀបចំការប្រគំតន្ដ្រីដូចគ្នានេះទៅកាន់ខេត្ដផ្សេងៗឲ្យបានច្រើនក្នុងឆ្នាំថ្មី ២០២៥ ជាពិសេសកម្មវិធីទាំងនោះត្រូវតែមានវត្ដមាន IDOL របស់ខ្លួន គឺលោក ព្រាប សុវត្ថិ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ លីអៃ ម៉ាបូឡៃ និងម្ចាស់គណនីឈ្មោះធឿន បានអះអាងថាខ្លួនជាហ្វេនៗពិតប្រាកដរបស់IDOL ព្រាប សុវត្ថិ ដែលនៅតែគាំទ្រលោកមិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ពួកគេចោទជាសំណួរស្រដៀងគ្នាថា៖ “ចង់ជួបពូ ព្រាប សុវត្ថិ ណាស់! ពេលណាមកដល់ប៉ោយប៉ែត? ពេលណាមកដល់ប្រាសាទបាល័ង្គ កំពង់ធំ ពេលណាមកដល់ស្រុកអង្គរជុំ កំពត?”៕