• ច័ន្ទ, 6 មករា 2025 08:24
  • ព័ត៌មាន

ប្រវត្តិខ្លះៗ របស់ RuthKo មុនក្លាយជាតារាចម្រៀងរ៉េប ដ៏ល្បីល្បាញ មានអ្នកគាំទ្រច្រើន

  • ច័ន្ទ, 6 មករា 2025 08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ដេវីឌ ឫទ្ធិរុទ្រ ឫ អ្នកទាំងអស់គ្នាបានស្គាល់ថា ជា RuthKo ជាតារាចម្រៀងរ៉េប ពោលពេញទៅដោយទេពកោសល្យ និង មានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តដែលនិយម ស្តាប់បទចម្រៀង Hip-Hop។ យ៉ាងណាមិញ រូបគេ បានលាចាកឆ្ងាយពីប្រិយមិត្តទាំងអស់គ្នាហើយ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥។

RuthKo មានស្រុកកំណើតនៅខេត្តបាត់ដំបង។ តារារ៉េបរូបនេះ បានចូលរួមជាមួយផលិតកម្ម KlapYaHandz នៅឆ្នាំ ២០១៨ ដែលកាលណោះរូបគេ មានវ័យ ១៧ឆ្នាំ។ RuthKo ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “កាលដើមឡើយ ខ្ញុំជាអ្នកធ្វើវីដេអូ បែបកំប្លែងៗ បង្ហោះនៅលើ ហ្វេសប៊ុក ដើម្បីធ្វើឱ្យមនុស្សសើចសប្បាយ។ ក្រោយមក លោក សុខ វិសាល ដែលជាចាងហ្វាងផលិតកម្ម KlapYaHandz បានឃើញអំពីសមត្ថភាព និង ទេពកោសល្យរបស់ខ្ញុំ ហើយបានទាក់ទងមក ដើម្បីធ្វើការជាមួយគ្នា នាថ្ងៃខាងមុខ”។

បទចម្រៀងល្បីរបស់ៗ RuthKo មានដូចជាបទ បងមកពីលិច (Westside), Stay The Same, Change Pt 2, Lotus, OKG និង Brotherhood ដែលសុទ្ធសឹងជាបទទទួលបានគាំទ្រយ៉ាងខ្លាំង និង មានអ្នកចូលទស្សនារាប់លាននាក់ លើ Youtube។

គួរបញ្ជាក់ថា ក្រៅពីអាជីពជាតារាចម្រៀងរ៉េប RuthKo បានធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រឡងរ៉េបធំៗ ចំនួន ២ គឺ The Rapper Cambodia និង Rapper Fighter៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់