
- ព្រហស្បតិ៍, 16 មករា 2025 05:05
- ព័ត៌មាន
SM Entertainment បង្កើតក្រុមចម្រៀងនារីថ្មី មួយក្រុម មានឈ្មោះថា Hearts2Hearts
- ព្រហស្បតិ៍, 16 មករា 2025 05:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SM Entertainment បង្កើតក្រុមចម្រៀងនារីថ្មី មួយក្រុម មានឈ្មោះថា Hearts2Hearts
ចន្លោះមិនឃើញ
SM Entertainment ប្រកាសថាខ្លួន នឹងបង្កើតក្រុមចម្រៀងនារី ថ្មីមួយក្រុម នាពេលឆាប់ៗខាងមុខនេះ។ ការប្រកាសនេះ ធ្វើឡើង នៅក្នុងកម្មវិធី ប្រគំតន្រ្តី គម្រប់ខួប ៣០ឆ្នាំ របស់ SM Entertainment ដែលបានប្រព្រឹត្តឡើងនៅក្នុងទីក្រុង សេអ៊ូល កាលពីពេលថ្មីៗនេះ។
ក្រុមចម្រៀងនារីថ្មី បង្កើតឡើងដោយ SM Entertainment មានឈ្មោះថា Hearts2Hearts និង មានសមាជិកចំនួន ៨ នាក់។ Hearts2Hearts នឹងក្លាយជាក្រុមចម្រៀងនារីដំបូងរបស់ Label ដ៏ល្បីល្បាញរបស់វិស័យ K-Pop មួយនេះ បើគិតចាប់តាំងពី ក្រុម Asepa បានបង្កើតឡើង កាលពីឆ្នាំ ២០២០។
SM Entertainment បាននិយាយថា Hearts2Hearts មានគោលដៅ ក្នុងការឆក់យកបេះដូងពីអ្នកគាំទ្រ នៅជុំវិញពិភពលោក តាមរយៈរសនិយមនៃតន្រ្តី ដ៏ពិរោះ របស់ក្រុមចម្រៀងនារីមួយនេះ។ ផលិតកម្មដ៏ធំរបស់កូរ៉េខាងត្បូងនេះ ក៏បានអះអាងផងដែរថា ក្រុមចម្រៀងនារី ដែលខ្លួននឹងបង្ហាញជាផ្លូវការទៅកាន់ ទស្សនិកជន នាអំឡុងខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខ នឹងទទួលបានការគាំទ្រយ៉ាងច្រើន ដោយសំអាងលើ កត្តាធំៗ ២ នោះគឺ ទេពកោសល្យ និង រូបរាងដ៏មានមុនស្នេហ៍ របស់ សមាជិកក្រុម Hearts2Hearts៕