• 2016-11-09 08:48:30
  • ព័ត៌មាន

Max Steel ភាព​យន្ត​វិទ្យាសាស្ត្រ​អាមេរិក​បែប Super Hero ល្អ​មើល​ចុង​ឆ្នាំ​២០១៦

  • 2016-11-09 08:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាព​យន្ត​វិទ្យាសាស្ត្រ​ថ្មី​មួយ​ទៀត​ចុង​ឆ្នាំ​២០១៦ របស់​អាមេរិក​បែប Super Hero ទើប​មក​ដល់​​​​បណ្ដា​រោង​កុន​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ​តែ​ម្ដង បន្ទាប់​ពី​ដាក់​សម្ពោធ​បញ្ចាំង​កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ។

"Max Steel" ដែល​និពន្ធ​ដោយ​​លោក Christopher Lee Yost អ្នក​និពន្ធ​រឿង Thor: The Dark Word រៀបរាប់​ពី​ដំណើរ​ជីវិត​ផ្សង​ព្រេង​របស់​តួ​ឯក​ឈ្មោះ Max McGrath និង​មិត្តភ័ក្ដិ​ជា​រ៉ូបូត​ពិភព​ផ្កាយ​ឈ្មោះ Steel ក្នុង​ការ​ស្វែង​រក​អាថ៌កំបាំង​នៃ​ថាមពល​ពិសេស​ដែល​គំរាម​កំហែង​ដល់​ផែន​ដី និង​រួម​គ្នា​ការពារ​ផែនដី។ ឪពុក​របស់ Max ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​ស្រាវជ្រាវ​រក​ឃើញ​ថាមពល​នោះ បាន​បន្សំ​ទុក​ថាមពល​ដ៏​ខ្លាំង​ពិសេស​នៅ​ក្នុង​ខ្លួន Max ហើយ Steel ត្រូវ​ឪពុក​របស់ Max បញ្ជា​ឲ្យ​តាម​ថែរក្សា Max។ ពេល Max ជួប​ Steel ហើយ​រួម​កម្លាំង​គ្នា ពួកគេ​ក្លាយ​ជា​រ៉ូបូត​រួម​គ្នា Super Hero ហៅ​ថា Max Steel ដែល​មាន​ថាមពល​ពិសេស​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​របស់​ពិភព​ផ្កាយ។

ឈុត​ឆាក​ប្រយុទ្ធ​រវាង Super Hero ការពារ​ផែន​ដី និង​ថាមពល​អាថ៌កំបាំង​ពិភព​ផ្កាយ ជឿ​ថា អ្នក​ចូល​ចិត្ត​មើល​រឿង​បែប​វិទ្យាសាស្ត្រ នឹង​ចូល​ចិត្ត​ជា​មិន​ខាន។

ចង់​ដឹង អ្វី​ជា​ថាមពល​ពិសេស​អាថ៌កំបាំង​នៅ​ក្នុង​រឿង "Max Steel" ហើយ​ឈុត​ប្រយុទ្ធ​គ្នា​បែប​វិទ្យាសាស្ត្រ​ល្អ​មើល​យ៉ាង​ណា សូម​កុំ​ភ្លេច​ទៅ​ទស្សនា​នៅ​តាម​រោង​កុន​ធំៗ​នៅ​កម្ពុជា ដែល​មាន​បញ្ចាំង​ពី​ថ្ងៃ​នេះ​ត​ទៅ៕

អត្ថបទ៖ លី សុផាត

មតិយោបល់