• 2016-11-13 02:26:00
  • ជីវិតតារា

ហេង​ នរៈកក្កដា ត្រៀម​ Surprise អ្នក​គាំទ្រ​នៅ កែប​ ថ្ងៃ​អុំទូក

  • 2016-11-13 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ហេង​ នរៈកក្កដា ប្រាប់ថា​នៅ​ថ្ងៃ​ព្រះរាជ​ពិធី​ បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង សំពះ​ព្រះ​ខែ ខាង​មុខ​នេះ​លោក​នឹង​ទៅ Surprise អ្នក​គាំទ្រ​​របស់​លោក​នៅ ខេត្ត​កែប។

តួ​ប្រុស​ក្នុង​អាល់ប៊ុម "AWAKEN” បាន​ប្រាប់​ Sabay ថា ជា​រៀង​រាល់​ឆ្នាំ​ជាទូទៅ​នៅ​ថ្ងៃ​ព្រះរាជ​ពិធី​ បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង សំពះ​ព្រះ​ខែ លោក​តែង​តែ​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​គ្រួសារ​ ប៉ុន្តែ​សម្រាប់​ ២ ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​ចាប់​ផ្ដើម​ទទួល​​ការងារ​នៅ​ថ្ងៃ​ពិធី​បុណ្យ​ជាតិ​មួយ​នេះ​វិញ​ដោយ​លោក​ចង់​ទទួល​បាន​ភាព​ជិត​ស្និត​ជាមួយ​អ្នក​គាំទ្រ​នៅ​តាម​បណ្ដា​ខេត្ត​ឲ្យ​បាន​ច្រើន។

"សម្រាប់​ឆ្នាំ​នេះ​ខ្ញុំ​នឹង​ទៅ​សម្ដែង​នៅ​ខេត្ត កែប ចំនួន​២​ថ្ងៃ គឺ​ថ្ងៃ​ទី ១៤ និង ១៥ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​អបអរ​ព្រះរាជ​ពិធី​ បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង សំពះ​ព្រះ​ខែ"។ លោក បន្ត។

តួ​ប្រុស​រឿង "សង្គ្រាម​បេះដូង​" បាន​បន្ថែម​ថា​ទោះ​បី​ជា​លោក​ទទួល​ការងារ​នៅ​ថ្ងៃ​ឈប់​សម្រាក​នេះ​ក៏​ដោយ​ក៏​លោក​មិន​ភ្លេច​ចំណាយ​ពេល​វេលា​សម្រាប់​គ្រួសារ​ដែរ​ គឺ​លោក​និង​គ្រួសារ​នឹង​ចំណាយ​ពេល​វេលា​រួម​គ្នា​២​ឬ​៣​ថ្ងៃ​បន្ថែម​ទៀត​នៅ​ទី​នោះ​បន្ទាប់​ពី​ការ​សម្ដែង​របស់​លោក​បាន​បញ្ចប់៕

​​​

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី