• 2016-11-15 02:09:00
  • ព័ត៌មាន

កែវ សុបញ្ញា លួច​បង្ហើប​អារម្មណ៍ពិត លើតារាល្បី​ពីរដួង

  • 2016-11-15 02:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ សុបញ្ញា បាន​ប្រាប់​ Sabay ថាតារា​ប្រុស​ដែល​នាង​ស្រលាញ់​គឺ​លោក ព្រាប សុវត្ថិ ៖"ចាស​បងខ្ញុំ​​ពេញ​ចិត្ត​បង​ ព្រាប សុវត្ថិ ព្រោះ​គាត់​ប្រៀប​ដូចជា​សាស្រ្តាចារ្យ​របស់​ខ្ញុំ​អញ្ចឹង​បង​ មិន​មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ ដែល​រៀន​សូត្រ​ពី​គាត់​ មាន​តារា​ចម្រៀង​ជា​ច្រើន​ទៀត​ក៏​រៀន​សូត្រ​ពី​គាត់​ដែរ​បង​"។

ម្ចាស់​បទ​ "Careខុស​មនុស្ស" បាន​បន្ត​ថា​ រូប​នាង​ស្រឡាញ់​អាជីព​ផ្នែក​ចម្រៀង​នេះ​តាំង​ពី​​មាន​អាយុ​៦ ឆ្នាំ​ ហើយ​តារា​ចម្រៀង​ស្រី​ដែល​ខ្លួន​ពេញ​ចិត្ត​ខ្លាំង​បំផុត​នោះ​គឺ​កញ្ញា ឱក សុគន្ធកញ្ញា តាំង​ពី​នៅ​ផលិតកម្ម​យូធូ(U2)។

ប៉ុន្តែ​អ្វី​ដែល​ចំ​ឡែក​សម្រាប់​តារា​ចម្រៀង​មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ​រូប​នេះ​ គឺ​នៅ​ពេល​ប្រឡង​នៅ​ក្នុង​កម្ម​វិធី​ The Voice Cambodia រូប​នាង​មិន​បាន​យក​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា មក​ច្រៀង​នោះ​ទេ​ នាង​បែរ​ជា​យក​បទ​ចម្រៀង​របស់​ កញ្ញា មាស សុខសោភា មក​បកស្រាយ​ទៅ​វិញ​។

នាង​បញ្ជាក់​ ថា​៖ "ចាស​បង​បាន​ជា​ខ្ញុំ​យក​បទ​ចម្រៀង​ បងស្រី​ មាស សុខសោភោ មក​ច្រៀង​នៅ​ពេល​ប្រឡង​ដោយ​សារ​តែ​បទ​ បង​កញ្ញា មាន​បេ​ក្ខ​នារី​ប្រឡង​នៅ​ក្នុង​កម្ម​វិធី​ហ្នឹង​យក​មក​ច្រៀង​ច្រើន​ ទើប​ខ្ញុំ​សម្រេច​យក​បទ​ចម្រៀង​បង​ មាស សុខសោភា មក​ច្រៀង​តែម្តង​ទៅ​បង​"។

តោះ​ទៅ​ស្តាប់​ការ​បកស្រាយលម្អិតពី កញ្ញា កែវ សុបញ្ញា ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​

​​​​​​

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់