• 2016-11-11 11:51:19
  • ព័ត៌មាន

អេម​បាត់! រឿង "៨៨៨ តៃកុង​ផ្ដាច់​ព្រលឹង" បញ្ចាំង​ពិសេស​ម្ដង​ទៀត​នៅ​រោង​កុន ពេល​បុណ្យ​អុំទូក!

  • 2016-11-11 11:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • មិន​ដឹង​ទៅ​ណា​ពេល​បុណ្យ​អុំទូក?
  • មិន​ទាន់​បាន​ទៅ​មើល​រឿង​កំពូល​កំប្លែង "៨៨៨ តៃកុង​ផ្ដាច់​ព្រលឹង"?
  • ឡើង​ពី​ខេត្ត​មក​លេង​បុណ្យ​អុំទូក ចង់​មើល​កុន​កំប្លែង​សើច​គឹល​ស្ទើរ​ហៀរ​ទឹក​ភ្នែក​ពេញ​រោង​កុន​ហ្ហេ៎?

ត្រូវ​ម៉ាច់​តែ​ម្ដង! ពេល​នេះ ខ្សែ​ភាព​យន្ត​​កំប្លុករបស់​ថៃ "៨៨៨ តៃកុង​ផ្ដាច់​ព្រលឹង" ដែល​មាន​អ្នក​ចូល​ទស្សនា​នៅ​កម្ពុជា​រាប់​ម៉ឺន​នាក់​ឯណោះ នឹង​បញ្ចាំង​ជា​ពិសេស​ម្ដង​ទៀត​នៅ​តាម​រោងកុន​ធំៗ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១២ ដល់ ១៦ វិច្ឆិកា​នេះ។

ការ​ដាក់​បញ្ចាំង​ពិសេស​នេះ គឺ​ដោយ​សារ​ "៨៨៨ តៃកុង​ផ្ដាច់​ព្រលឹង" ល្អ​មើល​កំប្លែង​សើច​រហូត ហើយ​មាន​អ្នក​ទិញ​សំបុត្រ​មើល​រហូត​ដល់​រាប់​ម៉ឺន​នាក់។ ម្យ៉ាង គឺ​ផ្ដល់​ឱកាស​ដល់​អ្នក​ខេត្ត​ឡើង​មក​លេង​អុំទូក​បាន​មើល​រឿង​ដ៏​ពេញ​និយម​មួយ​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់ Sabay MVP ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ខ្សែ​ភាពយន្ត​ល្បី​ទាំង​នៅ​ថៃ និង​ខ្មែរ​មួយ​នេះ។

Fan៖ បើ​ចង់​សើច​ចុក​ពោះ សាក​មើល​រឿង "៨៨៨ តៃកុង​ផ្ដាច់​ព្រលឹង" ទៅ!

“៨៨៨តៃកុង​ផ្ដាច់​ព្រលឹង​” ជា​ប្រភេទ​រឿង​កំប្លែង​ដែល​ចូល​រួម​សម្ដែង​ដោយ Nickkunatip និង​តារា​ល្បីៗ​ជា​ច្រើន​ ក្នុង​នោះ​មាន​វត្តមាន​តួ​អង្គ​ក្នុង​រឿង​ “ព្រះតេជគុណជេស៤G”។ សាច់​រឿង​និយាយ​ពី​ឡាន​ក្រុង​មួយ​លេខ ៨៨៨ មាន​តៃកុង​បើក​ជា​អ្នក​ជើង​ឆើត តែ​ត្រូវ​ដាច់​ហ្វ្រាំង និង​មាន​បង្កប់​គ្រាប់​បែក ដោយសារ​មាន​ជន​ខិលខូច​មួយ​ក្រុម​ព្យាយាម​ធ្វើ​បាប​តៃកុង​ឡាន រួម​ទាំង​អ្នក​ដើរ​ប្រមូល​លុយ​ឡាន​សម្ដែង​ដោយ​ Nickkunatip។

ត្រៀម​នៅ? កុំ​ភ្លេច​ទៅ​ទស្សនា​នៅ​រោង​កុន Cineplex (ភ្នំពេញ និង​សៀមរាប) និង Legend ណា៎!

អត្ថបទ៖ លី សុផាត

មតិយោបល់