- 2016-11-19 04:50:05
- ជីវិតតារា
មូន ម៉ារ៉ា បង្ហាញគម្រោង២ ក្នុងថ្ងៃខួបកូន
- 2016-11-19 04:50:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូន ម៉ារ៉ា បង្ហាញគម្រោង២ ក្នុងថ្ងៃខួបកូន
ចន្លោះមិនឃើញ
ម្ចាស់បទ "កាដូគ្មានន័យ" លោក មូន ម៉រ៉ា ល្ងាចមិញនេះ បានធ្វើខួបកំណើតគម្រប់១ឆ្នាំឲ្យកូនប្រុសរបស់ខ្លួន ។ ទន្ទឹមគ្នានោះ លោកបានប្រកាសគម្រោងការងារសិល្បៈចំនួន២របស់ខ្លួន គ្រោងបញ្ចេញឆាប់ៗខាងមុខនេះ។
គម្រោងទាំងពីរនោះមាន ការបង្ហាញស្នាដៃ Original Songចំនួន២បទ និងគម្រោងផលិតខ្សែភាពយន្តឲ្យបានយ៉ាងតិច១រឿង។ ផែនការនេះ បទច្រៀង នឹងត្រូវចេញមុនគេ បច្ចុប្បន្នបានធ្វើរួចរាល់មួយចំនួនហើយ គ្រោងបញ្ចេញនៅដើមឆ្នាំ២០១៧នេះ។
ចំពោះភាពយន្តវិញ លោក មូន ម៉ារ៉ា បានសន្យាជាមួយខ្លួនឯងថា យ៉ាងតិចត្រូវតែផលិតឲ្យបាន១រឿង ក្នុងមួយជីវិតរបស់លោក ហើយផែនការផលិតរឿងនេះ ក៏ស្ថិតក្នុងគម្រោងឆ្នាំ២០១៧ដូចគ្នា។
ស្ដាប់សំឡេង មូន ម៉ារ៉ា៖
ម្ចាស់បទ "ឡង់សេឡេសង់" រូបនេះ មិនបានបង្ហើបឲ្យដឹងចំណងជើង បទចម្រៀង ក៏ដូចជា ភាពយន្តដែលលោកគ្រោងផលិតឡើយ ដោយសុំលាក់សិន។ លោកលើងឡើងថា ត្រូវធ្វើឲ្យបាន ហើយមានគុណភាព មិនចេះតែធ្វើឲ្យរួចពីដៃឡើយ។
លោក មូន ម៉ារ៉ា គឺជាតារាចម្រៀងធ្លាប់ល្បីឈ្មោះម្នាក់ ក្នុងទសវត្ស៩០ ពោលគឺជំនាន់ លោក សាន ផានិត។ តារាចម្រៀងរូបនេះ ធ្លាប់បាត់មុខពីសិល្បៈច្រើនឆ្នាំ ដោយសារតែទៅរស់នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នលោក ធ្វើការងារជាអ្នកដឹកនាំសម្ដែង ក៏ទទួលផលិតស្ប៉តពាណិជ្ជកម្មក៏ដូចជា ខារ៉ាអូខេ។
ការងារផលិត Original Song នេះ លោក មូន ម៉ារ៉ា បញ្ជាក់ថា មិនមែនធ្វើតាមតារាមួយចំនួនទៀតឡើយ ទាំងនេះ ក៏ព្រោះតែមានការសំណូមពរពី ទស្សនិកជន ដោយទស្សនិកជនបានជំរុញលើកទឹកចិត្តលោក ឲ្យធ្វើកិច្ចការទាំងនោះ។
លោក ជឿជាក់ថា បទចម្រៀងទាំងពីរបទ ដែលគ្រោងចេញនោះ នឹងអាចទទួលបានការគាំទ្រច្រើន មិនចាញ់ទៅនឹង "បទ"កាដូគ្មានន័យ" និងបទ"ឡង់សេឡេសង់" នោះឡើយ។
ងាកមកថ្ងៃខួបកំណើតកូនប្រុសរបស់ខ្លួនគម្រប់១ឆ្នាំយប់មិញនេះ លោក មូន ម៉ារ៉ា បានអញ្ជើញភ្ញៀវប្រហែលជិត២០០នាក់ ដោយក្នុងនោះមួយចំនួនធំ គឺជាអ្នកសិល្បៈ និងអ្នកដឹកនាំសម្ដែង៕