• 2016-11-22 04:35:36
  • ព័ត៌មាន

ស្ងប់​ស្ងាត់​ចម្រៀង​ អាន់ដា ហក់​មក​ចាប់​អាជីព​សម្ដែង

  • 2016-11-22 04:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ស្ងប់​ស្ងាត់​ក្នុង​អាជីព​ជា​អ្នក​ចម្រៀង​មួយ​រយៈ​ធំ​ចុង​ក្រោយ​នេះ​ អាន់ដា បាន​​ចាប់​យក​អាជីព​ថ្មី​មួយ​ទៀត​​​ផ្នែក​សម្ដែង ដែលរឿង​ដំបូង​របស់លោក​ទើប​នឹង​ក្រុង​ពាលី​កាល​ពី​ម្សិលមិញ​មានចំណង​ជើង​ថា "ម្ចាស់​គ្រង​បេះដូង​"​របស់​ផលិតកម្ម KH Production ក្នុង​នោះ​លោកជាតួអង្គសំខាន់ ហើយ​សម្តែង​ជា​តួប៉ូលិស។

ពាក់​ព័ន្ធ​នឹង​វិស័យ​ចម្រៀង​​ដែល​ អាន់ដា ប្រឡូក​ប្រមាណ​ជាង​៤​ឆ្នាំ​មក​នេះ​ លោក​ថា​សន្ទុះ នៃ​ការ​គាំ​ទ្រ​របស់​ទស្សនិកជន​នៅ​មាន​កម្រិត ប៉ុន្តែ​ការ​ខំ​ប្រឹង​ប្រែង​​លោក​នៅ​តែ​មិន​បោះ​បង់​ ដោយ​ក្នុង​នោះ​លោក​សង្ឃឹម​ថា​ការ​សម្ដែង​រឿង​លើក​ដំបូង​នៅ​ក្នុង​ផលិតកម្ម​ KH ដែល​មាន​ចំណង​ជើង​ថា​ "ម្ចាស់​គ្រង​បេះ​ដូង" នេះ​ នឹង​ទទួល​បាន​ការ​គាំ​ទ្រ​បន្ថែម​ទៀត។

អាន់ដា រូបខាង​ស្តាំ​ដៃ

តារា​មាន​ស្រុកកំណើត​មក​ពី​កណ្ដាល​ប្រាប់​ថា សម្រាប់​​អាជីព​សម្ដែង​មួយ​នេះ លោក​​មិន​ដែល​ស្រមៃ​ពី​មុន​មក​ទេ ប៉ុន្តែ​ទន្ទឹម​នឹង​ឱកាស​ហុច​ឲ្យ​ ហើយ​ខាង​ម្ចាស់​ផលិតកម្ម​​​បាន​មើល​ឃើញ​ពី​សមត្ថភាព​ដែល​លោក​ធ្លាប់​បាន​សម្ដែង​​កាយ​វិការ​ខារ៉ាអូខេ​កន្លង​មក​ និង​ធ្លាប់​បាន​បណ្ដុះបណ្ដាល​​ផង​នោះ​ ទើប​លោក​ចាប់​អាជីព​សម្ដែង​នេះ​បន្ថែម។

អាន់​ដា ថ្លែង៖ "ការពិត​ខ្ញុំ​មិន​ដែល​មាន​បំណង​ចង់សម្តែង​ឡើយ ប៉ុន្តែ​ក្រោយ​ពេល​បាន​ទទួល​ឱកាស​ពី​ម្ចាស់​ផលិតកម្ម​ KH ខ្ញុំ​ក៏​សម្រេច​ថា​នឹង​ចាប់អាជីព​នេះ​មួយ​ទៀត ម្យ៉ាង​អាជីព​ចម្រៀង​ខ្ញុំ​ក៏​រាង​ស្ងប់​ស្ងាត់ ដូច្នេះ​សង្ឃឹម​ថា​ការស​ម្តែង​រឿង​ថ្មី​នេះ​ នឹង​ទទួល​បាន​​ការគាំ​ទ្រ​បន្ថែម​ទៀត​"។

វិស័យ​សិល្បៈ​ផ្នែក​ចម្រៀង​នេះ អាន់ដា ប្រឡូក​តាំង​ពី​ឆ្នាំ​ ២០០៩ ដែល​ដំបូង​ឡើយ​​លោក​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​ KH ​និង​​បន្ត​​ធ្វើ​ការ​រហូត​មក​ដល់​​បច្ចុប្បន្ន។ ក្នុង​នោះ​បទ​ដែល​ទទួល​​បាន​ការ​គាំ​ទ្រ​ខ្លាំង​​មាន​ "សំឡេង​សារ" គ្រាន់​តែ​ចង់​ឲ្យ​អូន​ស្តាប់​បេះដូង​បង" "ស្រលាញ់​អ្វីៗ​ដែល​អូន​​មាន"​ ជា​ដើម​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់