• 2016-11-30 01:22:42
  • ព័ត៌មាន

កាក់កប​ហាង​ខោអាវ អេនជី ត្រៀម​បើក​ហាង​ថ្មី១ទៀត

  • 2016-11-30 01:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កាក់កប​​លើ ជំនួញ​សំលៀកបំពាក់​ តារា​ចម្រៀង​​របស់​ផលិតកម្ម​សាន់ដេ កញ្ញា អេនជី បាន​​ខ្សឹប​ប្រាប់ Sabayថា ឆាប់ៗ​ខាង​មុខ​នេះ​ នាង​គ្រោង​បើក​ហាង​​មួយ​ទៀត ។

ហាង​​ដែល​​នាង គ្រោង​បើក​នោះ​ មិន​មែន​ជា​ហាង​លក់ សំលៀកបំពាក់​​នេះ​ទេ គឺ​ជា​ហាង​សាច់​អាំង។ "ខ្ញុំ​ទើប​ទិញ​ផ្ទះ​មួយ​នៅ​ផ្លូវ​វ៉េងស្រេង ខ្ញុំ​នឹង​បើក​ហាង​សាច់​អាំង​មួយ​នៅ​ទី​នោះ ប្រហែល​៣ទៅ៤ខែ​ទៀត​បាន​ចប់​កុងត្រា​ផ្ទះ ព្រោះ​ផ្ទះ​នោះ​ បច្ចុប្បន្ន​ខ្ញុំ​ជួល​ឲ្យ​គេ" អេនជី លើក​ឡើង។

តារាវ័យ២៥ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​នាង​សម្រេច​ចិត្ត​បើក​ហាង​សាច់​អាំង មិន​​ពង្រីក​សាខា​ហាង​សំលៀកបំពាក់​បន្ថែម ក៏​ព្រោះ​តែ​​​ខ្លួន​​គិត​ថា របរ​នេះ​កំពុង​ពេញ​និយម​អាច​ចំណេញ​ច្រើន គួបផ្សំ​ផ្ទះ​​ទើប​ទិញ​នោះ ស្ថិត​នៅ​​ដំបន់​ទីប្រជុំជន​មាន​រោងចក្រ​ច្រើន​នៅ​ក្បែរ​នោះ​ផង។

"ហាង​ខោ​អាវ​ ខ្ញុំ​គិត​ថា​មាន​១សិន​បាន​ហើយ ព្រោះ​​យើង​មាន​ដៃគូ​បង រ៉ាយុទ្ធ​គាត់​មាន​សាខា​ច្រើន សាច់​អាំង​ហ្នឹង​អាច​ចំណេញ មិន​ចាញ់​គ្នា​ទេ " អនាគត​ប្អូន​ថ្លៃ ម្ចាស់​ហាង​ខោអាវ​រ៉ាយុទ្ធ បន្ថែម។

ជំនួញ​ទី​២​នេះ​ មិន​ទាន់​ដឹង​ថា ត្រូវ​ចំណាយ​ទុន​​ប៉ុន្មាន​ឡើយ តែ​តាម​ការ​វាយ​តម្លៃ​អេនជី​ថា ប្រហែល​មិន​លើស ហាង​ខោអាវ​នោះ​ទេ។ កាល​អេនជី បើក​ហាង​​លក់​សំលៀកបំពាក់​នៅ​ម្ដុំ​ ផ្កា​រាំ​ទឹក​រាំ​នោះ បាន​ប្រើ​ដើម​ទុន​ប្រហែល​២ម៉ឺន​ដុល្លារ ដោយ​​នាង​ចូល​ហ៊ុន​ជា​មួយ គូដណ្ដឹង​របស់​ខ្លួន។

មិន​ខុស​ពី​ជំនួញ​ទី១គម្រោង​បើក​ហាង​សាច់​អាំង​នេះ អេនជី ប្រាប់​ថា នៅតែ​បន្ត​បោះ​ទុន​ជា​មួយ​គូ​ដណ្ដឹង​ទៀត ហើយ​ចំពោះ​រឿង​រៀបការ​វិញ នាង​បញ្ជាក់​ថា ប្រហែល​១ឆ្នាំ​ទៀត៕

អត្ថបទ៖ ខុត សីហា

មតិយោបល់
អត្ថបទពេញនិយម