• 2016-12-01 02:07:56
  • ជីវិតតារា

ស្រី​ស្អាត២នាក់ យក​ល្បុក្កតោ និង របាំ​ខ្មែរ ទៅ​ដណ្ដើម​ពាន​​អន្តរជាតិ

  • 2016-12-01 02:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ប៉ែន ពុណ្ណាវឌ្ឃន៍ ជយលាភី​លេខ​៥ និង កញ្ញា ឆាយ នីតា ជយលាភី​លេខ​៣ ក្នុង​ការ​ប្រកួត​​កញ្ញា​ឯក​កម្ពុជា​ក្នុង​ឆ្នាំ២០១៦(Miss Cambodia 2016) បាន​ប្រកាស​ចេញ​ទៅ​ប្រកួត​សម្រស់​នៅ​២ប្រទេស​ផ្សេង​គ្នា ក្នុង​នោះ​មាន​ម្នាក់​​យក​របាំ​ផ្លិត ហើយ​ម្នាក់​ទៀត​យក​ក្បាច់​គុន​ល្បុក្កតោ ដើម្បី​ដណ្ដើម​ពាន​​​ពី​ការ​ប្រកួត​នោះ​អន្តរជាតិ​នេះ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក Romyr Libo-on នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ Arise Agency និង​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រឡង​កញ្ញា​ឯក​កម្ពុជា ២០១៦ ថ្លែង​ថា កញ្ញា ប៉ែន ពុណ្ណាវឌ្ឃន៍ ដែល​ជា​ជយលាភី​លេខ​៥ ត្រូវ​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ចិន ​ក្នុង​កម្មវិធី​Miss Tourism Queen of The Year International 2016 in China ​។

ស្រី​ស្អាត​វ័យ​១៩ឆ្នាំ​រូប​នេះ បាន​ចេញ​ទៅ​យប់​មិញ​នេះ ដោយ​​កម្មវិធី​ប្រកួត​ធ្វើចំនួន២សប្ដាហ៍ គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី១៨ ខែ ធ្នូ ឆ្នាំ​២០១៦ ហើយ​ពួក​គេ​គ្រោង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នា​ថ្ងៃ​បន្ទាប់។ ក្រៅ​ពី​ការ​ដើរ​ម៉ូដ​បង្ហាញ​សម្រស់​ជា​មួយ​សំលៀក​បំពាក់ នាង​​ត្រូវ​បង្ហាញ​សមត្ថភាព​ផ្ទាល់​ខ្លួន ដោយ ពុណ្ណាវឌ្ឃន៍​ បាន​យក​ក្បាច់​គុន​ល្បុក្កតោ ដើម្បី​ដណ្ដើម​ពាន​​​ពី​ការ​ប្រកួត​នោះ។

អ្នក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​​​ខាង​លើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ កញ្ញា ឆាយ នីតា ជយលាភី​លេខ កញ្ញា​ឯក​កម្ពុជា​ក្នុង​ឆ្នាំ២០១៦ គ្រោង​ចូល​រួម​​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​កម្មវិធីMiss Tourism International 2016 in Malaysia ។ នាង​គ្រោង​​ចេញ​ទៅ​នៅ​ថ្ងៃ​ទី១៣ ខែ ធ្នូ ឆ្នាំ ២០១៦ ដោយ​កម្មវិធី​​ប្រកួត​បន្ត​រហូត​ដល់​ទី៣១ ខែ ធ្នូ ឆ្នាំ​២០១៦ ហើយ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​​នៅ​ថ្ងៃ​ទី២ ខែ មករា ឆ្នាំ ២៩១៧ ។

ការ​បញ្ជូន​ស្រី​ស្អាត​ទាំង​២ខាង​លើ ទៅ​ចូល​រួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​នេះ​ ត្រូវ​បាន​ឧបត្ថម្ភ​ទាំង​ស្រុង​ដោយ​​សណ្ឋាគារ ណាហ្គវើល។

ពុណ្ណាវឌ្ឃន៍ ក៏​ដូច​ជា នីតា បាន​​លើក​ឡើង​ថា នាង​ត្រៀម​ខ្លួន​រួច​ហើយ​ដោយ​ពួក​​គេ​ទាំង២ សុទ្ធតែ​បាន​ហាត់​សម​ជា​ច្រើន​ខែ ទាំង​ការ​ដើរ របាំ ការ​ហាត់​ឆ្លើយ​សំនួរ ក៏​ដូច​ជា ក្បាច់​គុណ។ មូលហេតុ​ដែល​នាំ អ្នក ទាំង២​សម្រេច​យក​​ក្បាច់​គុណ​ក្បាច់​គុណ​ល្បុក្កតោ និង របាំ​ផ្លិត​​ទៅ ចូល​រួម​ប្រកួត​នោះ ក៏​ព្រោះ​តែ​ពួក​គេ​ចង់​ផ្សព្វផ្សាយ អ្វី​ដែល​ជា​របស់​ខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់​តែ​​ច្បាស់ និង​ក្នុង​ន័យ​មួយ ចង់​បង្ហាញ​ថា នារី​ខ្មែរ​ក្រៅ ពី​មាន​សម្រស់​ស្រស់​ស្អាត ក៏​មាន​ភាព​ក្លាហាន និង មាន​សិល្បៈ​ក្នុង​ខ្លួន​ផង​ដែរ។

ស្រីស្អាត​ទាំង​២រូប​ខាង​លើ​បាន​ប្ដេជ្ញា​ចិត្ត​ថា ខ្លួន​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ដណ្ដើម​ពាន​យក​មក​ជូន​ជាតិ​ឲ្យ​បាន៕

អត្ថបទ៖ ខុត សីហា

មតិយោបល់