• 2016-12-06 01:55:52
  • ព័ត៌មាន

Shakira បញ្ចេញ​ទឹក​មុខ​គ្រប់​អារម្មណ៍ ពេល​ទៅ​មើល​ El Clasico

  • 2016-12-06 01:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កូឡុំប៊ី Shakira មិត្ត​ស្រី​​របស់​ខ្សែ​ការពារ Gerard Pique កីឡាករ​ក្រុម Barcelona បាន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​ El Clasico រវាង​ក្រុម​​មិត្ត​ប្រុស​​របស់​ខ្លួន ត្រូវ​តទល់​នឹង​ក្រុម Real Madrid កាល​ពី​ថ្ងៃសៅរ៍​ កន្លង​ទៅ។

ការ​ប៉ះ​គ្នា​រវាង Barcelona និងReal Madrid ​ជា​ការ​ប្រកួត​ដែល​មនុស្ស​រាប់​លាន​នាក់​ទន្ទឹង​រង​ចាំ និង​ប្រើ​អារម្មណ៍​ខ្លាំង​ ពេល​កំពុង​ទស្សនា។ ដូចគ្នា​នេះ​ក្នុង​កីឡដ្ឋាន Nou Camp តារា​ចម្រៀង​ Shakira បាន​អង្គុយ​មើល​ពេញ​៩០​នាទី ជាមួយ​នឹង​ការ​បញ្ចេញ​អារម្មណ៍​តាម​រយៈ​ទឹក​មុខ​គ្រប់​រសជាតិ។

ម្ចាស់​បទ "Waka Waka – K-Mix” បាន​ស្រែក​ហ៊ោ​ពេល Luis Suarez តែត​​ជួយ​ឲ្យ​ Barcelona នាំ​មុខ​១​គ្រាប់​មុន។ យ៉ាងណា​ទឹក​មុខ​របស់​ក៏នាង​​ប្រែ​សោកស្ដាយ ពេល​ដែល Sergio Ramos តែត​សង​១​គ្រាប់​វិញ ជួយ​ឲ្យ Real Madrid តាម​ស្មើ​។ ក្រៅ​ពី​អារម្មណ៍​ទាំង​២​ខាងលើ Shakira ក៏​បាន​បង្ហាញ​អារម្មណ៍​ផ្សេង​ៗ កំឡុង​ពេល​ការ​ប្រកួត​កំពុង​តែ​ក្ដៅ​គគុក។ ប៉ុន្តែ​ជា​ចុងក្រោយ​ក្រុម​យក្ស​នៅ​អេស្ប៉ាញ​ទាំង​២​បាន​ត្រឹម​ស្មើ​គ្នា ១-១​ ប៉ុណ្ណោះ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម