• 2016-12-07 08:41:40
  • ព័ត៌មាន

ឌុច សុភា ប្រកាស​ចូល​សិល្បៈ​វិញហើយ...!

  • 2016-12-07 08:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រសៀល​ថ្ងៃ​នេះ​តារា​សម្ដែង​​ឆ្នើម ឌុច សុភា ដែល​បាន​ពី​មុខ​​ពី​អារម្មណ៍​ប្រិយមិត្ត​យូរ​​ហើយ​នោះ​ បាន​បង្ហោះ​សារ​មួយ​នៅ​លើ​គណនី​សង្គម​ Facebook ផ្ទាល់​ខ្លួន​របស់​នាង​ថា​នាង​នឹង​ចូល​សិល្បៈ​វិញ​នៅ​ខែ​ក្រោយ​។

រូបថត៖ ហ្វេសប៊ុក សោភា

ភ្ជាប់​ជា​មួយ​រូប​ថត​ដ៏​ស្រស់​ស្អាត​មួយ​សន្លឹក​នាង បាន​សរសេរ​សារ​ខ្លី​មួយ​ដែល​ពញ្ញាក់​ទៅ​កាន់​អ្នក​គាំ​ទ្រ​​ថា៖ "បើ​ខ្ញុំ​ចូល​សិល្បៈ​វិញ​តើ​អ្នក​ទាំង​អស់​គាំ​ទ្រ ខ្ញុំ​ថត​អោយ​​ mytv នៅ​ខែ​ក្រោយ​នេះ​ តើ​គាំ​ទ្រ​ខ្ញុំ​ទេ​ចា" ។

បន្ទាប់​ពី​ព័ត៌មាន​នេះ ប្រិយមិត្ត​ជា​ច្រើន​បាន​សាទរ​ចំពោះ​ការ​ប្រកាស​របស់​អតីត​តារា​សម្ដែង​ស្រី​រូប​នេះ ខណៈ​ពួក​គេ​អះអាង​ថា ខាន​ឃើញ​ការ​សម្ដែង​របស់ សោភា យូរ​ណាស់​មក​ហើយ។ ជុំ​វិញ​បញ្ហា​នេះ​ក្រុម​ការងារ​ Sabayពុំ​ទាន់​មាន​​ការ​ស្រាយ​បញ្ជាក់​ពី​សាមីខ្លួន​​នោះ​ទេ ​ព្រោះ​លេខ​ទូរស័ព្ទ​​ផ្ទាល់​ខ្លួន​របស់​​នាង​មិន​អាច​ទាក់​ទង​បាន​។ ​​

ជួយ​គាំ​ទ្រ​ការ​វិល​ត្រលប់​របស់​គាត់​ផង​ណា៎!

អត្ថបទ៖ ម៉េន សុខណា

មតិយោបល់