• 2016-12-09 05:31:56
  • ជីវិតតារា

ព្រឹក​មិញ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយបំពាក់​មេដាយឲ្យ សិរីមន្ត-សុខ​ ពិសី-ឆាយ វីរៈយុទ្ធ

  • 2016-12-09 05:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិចមេដៃ​ចំនួន​៧គ្រឿង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចែក​ជូន​ដល់​ ខេមរៈ សិរីមន្ត សុខ ពិសី ឆាយ វីរៈយុទ្ធ បូក​រួម​ទាំង​អ្នក​គ្របគ្រង​​ ក៏​ដូច​ជា​តារា​ចម្រៀង​ផ្សេង​ទៀតក្នុង​ផលិតកម្ម​សាន់​ដេ​ព្រឹក​នេះ នៅ​ទីស្ដីការ​អង្គភាព​តែ​ម្ដង។

តាម​ព័ត៌មាន ក្រៅ​ពី​តារា​ទាំង​៣​ដួង​ខាង​លើ លោក ឡាយ សុខហុក ជា​ចាងហ្វាង​ផលិតកម្ម​សាន់ដេ លោក ឡាយ សុខចំរើន ជា​អ្នក​​ចាត់​ការ​ទូទៅ កញ្ញា អ៊ីវ៉ា លោក ខាន់ ជេមស៍ ជា​តារា​ចម្រៀង ក៏​ទទួល​បាន​ការ​បំពាក់​មេដាយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី ម៉ាសូ យ៉ិណដា ប្រធាន​នាយកដ្ឋាន​អប់រំ​​បង្ការ​ និង​ទប់ស្កាត់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​​ចែក​ជូន​មេដៃ​ដូច​បាន​រៀប​រាប់​ខាង​លើ ក៏​ព្រោះ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មើល​ឃើញ​ថា ផលិតកម្ម​សាន់ដេ​កន្លង​មក​ ធ្លាប់​បាន​ចូល​រួម​ជា​មួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​ច្រើន ដូច​ជា​ការ​ដាក់​សារ​អប់រំ​ ស្ដី​ពី​ការ​​ប្រឆាំង​​ប្រឆាំង​អំពើ​ពុករលួយ លើ​បទ​ចម្រៀង ក៏​ដូច​ជាបាន​បញ្ជូន​តារា​ចម្រៀង​របស់​ខ្លួន​ឲ្យ​ចូល​រួម​ច្រៀង​ក្នុង​យុទ្ធនាការ​​ប្រឆាំង​​​អំពើ​រលួយ​កន្លង​មកដែរ។

ប្រធាន​នាយកដ្ឋាន ដដែល​បាន​បន្ត​ថា សកម្មភាព​ផលិតកម្ម​សាន់ដេ ដែល​បាន​ចូល​រួម​ជា​មួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​បង្ការ​ និង​ទប់ស្កាត់ អំពើ​ពុករលួយ មិនមែន​តែ​ក្នុង​ឆ្នាំ​នេះ​ទេ គឺ​បាន​ចូល​រួម​តាំង​ពី​អង្គភាព​​មួយ​នេះ បង្កើត​ឡើង​មក​ម្ល៉េះ។

នេះ​ជា​​លើក​ទី​៣ហើយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចែក​ជូន​មេដាយដល់​​សិល្បករ​ដែល​បាន​ចូលរួម​​ជា​មួយ។ កាល​ពី​ពេល​កន្លង​ទៅ​ តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ទៀត​ធ្លាប់​បាន​ទទួល​មេដាយ​​នេះ​ដូច​គ្ នា​ក្នុង​នោះ​មាន​ដូច​​ជា លោក ណយ វ៉ាន់ណេត អ្នក​ស្រី ហ៊ឹម ស៊ីវន កែវ ពេជ្រជ្ជតា ជា​ដើម។

ជា​មួយ​នឹង​ការ​ទទួល​មេដាយនេះ លោក ឡាយ សុខចំរើន បាន​​សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង លោក​ថា នេះ​ជា​មោទនភាព​មួយ​ដែល​​ថ្នាក់​ដឹក​នាំ​ ក៏​ដូច​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ​ទទូល​បាន។ ​អ្នក​​ចាត់​ការ​ទូទៅ​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា កន្លង​មក​ផលិតកម្ម​របស់​លោក​តែងតែ​​ចូល​រួម​ជា​និច្ច​ជា​មួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហើយ​ការ​ជួយ​នោះ​ផលិតកម្ម​ មិន​បាន​គិត​កម្រៃ​ឡើយ។

លោក ឡាយ សុខចំរើន បាន​ប្ដេជ្ញា​ចិត្ត​ថា ផលិតកម្ម​សាន់ដេ​នឹង​បន្ត​ជួយ​ដល់ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បន្ត​ទៀត ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទាំង​អស់​គ្នា។​

លោក​ស្រី ម៉ាសូ យ៉ិណដា បាន​លើក​ឡើង​​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ស្វាគមន៍​ជា​និច្ច​រាល់ផលិតកម្ម​ផ្សេងៗទៀត ដែល​មាន​​បំណង​ចង់​ចូល​រួម​ជា​មួយ ដើម្បី​បង្ការ ​និង​ទប់ស្កាត់ អំពើ​ពុករលួយ។ ត្បិត​​អី​ការងារ​មួយ​នេះ​ ​អង្គភាព​របស់​អ្នក​ស្រី មិន​អាច​​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ទាំង​អស់​គ្នា៕

អត្ថបទ៖ ខុត សីហា

មតិយោបល់
អត្ថបទពេញនិយម