• 2016-12-18 23:30:00
  • ព័ត៌មាន

អាន គុណកូឡា និ​យា​យដាក់ ព្រាប សុវត្ថិ និង​ Rain ចឹង​ហ្មង

  • 2016-12-18 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាន​ គុណ​កូឡា​ បាន​ប្រាប់ ​Sabay ថា ​​តារា​ចម្រៀង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​គឺ​លោក​ស្រឡាញ់​​ និង​គាំ​ទ្រ​​កំពូល​តា​រា​ចម្រៀង​លោក​ ព្រាប សុវត្ថិ​ តែ​ម្នាក់​គត់​។ ចំណែក​ឯ​តារា​ចម្រៀង​បរទេស​លោកចូល​ចិត្ត​ Rain។​

“សម្រាប់​ខ្ញុំ​បាទ​តារា​ចម្រៀង​ដែល​ជា​Idol ខ្ញុំ​គឺ​មាន​តែ​មួយ​ទេ​គឹ​លោក ព្រាប សុវត្ថិ​ មូល​ហេតុ​ដែល​ខ្ញុំ​ស្រឡាញ់​បង​ ព្រាប សុវត្ថិ កាល​ហ្នឹង​ម៉ាក់​ខ្ញុំ​បើក​ខា​រ៉ា​អូខេ​ អញ្ចឹង​ឲ្យ​តែ​ខ្ញុំ​មក​ពី​រៀន​វិញ​ខ្ញុំ​តែង​តែ​ច្រៀង​បទ​គាត់​ ហើយ​អ្វី​ដែល​ខ្ញុំ​រៀន​ពី​គាត់​គឺ​ខ្ញុំ​អាច​​ធ្វើ​សម្លេង​ស្រ​ដៀង​គាត់​បាន​​ តែ​នៅ​ពេល​យើង​ក្លាយ​ជា​តារា​ចម្រៀង​យើង​ត្រូវ​ច្រៀង​សម្លេង​ពី​ធម្ម​ជាតិ​របស់​យើង​"។ លោក អាន គុណកូឡា ថ្លែង​។

ម្ចាស់​បទ ​" នៅ​ក្បែរ​មនុស​ក្បត់​យូរ​អូន​ឆ្លង​តាម​" បាន​បន្ត​ថា​៖ "បើ​និ​យា​យ​ពី​តារា​ចម្រៀង​បរទេស​វិញ​ខ្ញុំ​ចូល​ចិត្ត​តា​រា​ចម្រៀង​កូរ៉េ​គឺ​ Rain ខ្ញុំ​ចូល​ចិត្ត​មើល​ការ​រាំ​របស់​គាត់​ចូល​ចិត្ត​ក្បាច់​រាំ​របស់​គាត់​ខ្លាំង​ ហើយ​ខ្ញុំ​ចូល​ចិត្ត​គាត់​តាំង​ពី​ឆ្នាំ​២០០០ តាំង​ពី​ខ្ញុំ​អត់​ទាន់​ចូល​សិល្បៈ​"។

អាន គុណ​កូឡា បាន​បន្ថែម​ថា​ សព្វ​ថ្ងៃ​នេះ​លោក​កំពុង​តែ​ព្យា​យាម​ហាត់​ក្បាច់​រាំ​ឲ្យ​ខ្លាំង​ដូច​លោក Rain ទោះ​បី​ជា​ថ្ងៃ​ខាង​មុខ​កា​រ​ហ្វឹក​ហាត់​ក្បាច់​រាំ​របស់​លោក​មិន​បាន​ដូច​ Rain ១០០​ភាគ​រយ​ ក៏​សុំ​បាន​ត្រឹម ​៧០ ទៅ​៨០​ភាគ​រយ​ដែរ៕

អត្ថបទ​៖ ឆុង ស៊ីណាន​​​​​​​​​​

មតិយោបល់