• 2016-12-16 12:10:08
  • ព័ត៌មាន

កម្មវិធី​ "Running Man” ដ៏ល្បីរបស់ កូរ៉េ ​ប្រកាសរំសាយ​បន្ទាប់​ពី​ដំណើរ​ការ​៧​ឆ្នាំ

  • 2016-12-16 12:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ទូរទស្សន៍​​ "Running Man” ដ៏​ល្បី របស់​ កូរ៉េ ប្រកាស​រំសាយ​នៅ​ដើម​ឆ្នាំ ២០១៧ នេះបន្ទាប់​​ពី​ដំណើរ​ការ​អស់​រយៈ​ពេល​ប្រមាណ​ជា ៧ ឆ្នាំ។

មូល​ហេតុ​ដែល​ស្ថានីយ​ទូរទស្សន៍ SBS សម្រេច​បិទ​កម្មវិធី​ល្បី​ឈ្មោះ​ខាង​លើ​ចោល​ដោយ​សារ ដំបូង​ឡើយ​មាន​ការ​រង្គោះ​រង្គឺ​​រវាង​សមាជិក​ក្នុង​ក្រុម ​ដែល​ត្រូវ​ឲ្យសមាជិក​សំខាន់ ២​ រូប ​ត្រូវ​​បង្ខំ​ឲ្យ​ចាក​ចេញពីកម្មវិធី គឺ Kim Jong Kook និង Song Ji Hyo។ ​ពេល​នោះ​ដែរ ផលិតករ​កម្មវិធី​​ល្បី​ឈ្មោះ​ខាង​លើ​បាន​​ប្រកាស​ប្រជុំ​សមាជិក​ដែល​នៅ​សល់​ភ្លាមៗ ហើយ​​ផលិតករ​បាន​សុំទោស​​ជា​សាធារណៈចំពោះ​​សមាជិក​ ២ រូប ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ និង​សុំទោស​អ្នក​គាំទ្រ​កម្មវិធី​នេះ​ផង​ដែរ។

បន្ទាប់​ពី​មាន​រឿង​ចម្រួង​ចម្រាស​កាន់​តែ​ច្រើន​ឡើង​ៗ​ ​នៅ​ក្នុង​អង្គ​ប្រជុំ ផលិតករ "Running Man” បាន​ សម្រេច​ចិត្ត បិទ​កម្មវិធី​នេះ​ចោល​នៅ​ដើម​ឆ្នាំ​ក្រោយ ហើយ​វា​ជា​ព័ត៌មាន​ដែល​អ្នក​គាំទ្រ​កម្មវិធី​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១១ នេះ​ខូច​ចិត្ត​ជា​ខ្លាំង៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ Samedy

មតិយោបល់