• 2016-12-21 07:50:03
  • ព័ត៌មាន

Solji ក្រុម EXID មាន​បញ្ហា​​សុខភាព​ធ្ងន់ធ្ងរ ត្រូវ​ផ្អាក​ពី​ក្រុម​មួយ​រយៈ

  • 2016-12-21 07:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Solji សមាជិក​ក្រុម EXID ត្រូវ​បាន​សម្រាក​ពី​ក្រុម​នាង​​​ដោយ​មិន​មាន​រយៈពេល​កំណត់​បន្ទាប់​ពី​រក​ឃើញ​ថា​មាន​ចេញ​រោគ​សញ្ញា​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីដ ​​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​ក្រុមEXID បន្ត​ទៅ​មុខ​ដោយ​គ្មានSolji សល់​តែ​សមាជិក​៤​នាក់។

​កាល​ពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៦ ផលិតកម្ម Banana Culture Entertainment បាន​ចេញ​សារ​និយាយ​ពី​ Solji ដែល​ជា​មេក្រុម​របស់ EXID ទាក់ទង​នឹង​បញ្ហា​សុខភាព​របស់​នាង មាន​សេចក្ដី​ដូចតទៅ៖

“សួស្ដី នេះ​ជា​ផលិតកម្ម Banana Culture Entertainment ។ Solji សមាជិក​ក្រុម EXID មាន​ចេញ​រោគ​សញ្ញា​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីដ (Hyperthyroidism) ដែល​ថ្មី​ៗ​នេះ នាង​​ចេះ​តែ​ផ្ដាសាយ​និង​ហើម​ភ្នែក​និង​ចេញ​នូវ​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត។ ដូច្នេះ Solji ក៏​បាន​សម្រេច​ចិត្ត​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ទាន់​ហើយ​ក៏​រក​ឃើញ​ថា​នាង​មាន​ជំងឺ​​ក្រពេញ​ទីរ៉ូអ៊ីដ ជា​ជំងឺ​ដែល​អ័រម៉ូន (T3 និង T4) បញ្ចេញ​ចំនួន​លើសលប់​ដោយសារ​កត្តា​ផ្សេងៗ​ (យោង​តាម​ប្រភព​របស់​មន្ទីរពេទ្យ Seoul National University Hospital)។

បន្ទាប់​ពី​ពិភាក្សា​អស់​ពេល​យ៉ាង​យូរ​មក ពួក​យើង​យល់​ថា​កាតព្វកិច្ច​ចម្បង​គឺ​ឲ្យ Solji សម្រាក​ព្យាបាល​បញ្ហា​សុខភាព​របស់​នាង​មួយ​រយៈ​សិន។ ចំណែក​ឯ​សមាជិក​ដទៃ​ទៀត​របស់ EXID នឹង​ចូលរួម​ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​នៅ​បំណាច់​ឆ្នាំ​នេះ​ដូច​ដែល​បាន​គ្រោង​ទុក។ ពួក​យើង​ដឹង​ថា Solji មាន​តួនាទី​យ៉ាង​សំខាន់​ចំពោះ​ក្រុម ពួក​យើង​នឹង​នៅ​បន្ត​គាំទ្រ​នាង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​នាង​ប្រែ​មក​សភាព​ដើម​វិញ។

ពួក​យើង​សូម​អភ័យ​ទោស​ប្រសិន​បើ​រឿង​នេះ​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​បារម្ភ​ហើយ​ពួក​យើង​ក៏​សូម​ថ្លែង​អំណរគុណ​ផង​ដែរ​ចំពោះ​ការ​គាំ​ទ្រ​ដែល​ផ្ដល់​ឲ្យ​របស់​អ្នក​ទាំង​អស់​គ្នា។"

ជំងឺ​​ក្រពេញ​ទីរ៉ូអ៊ីដ (Hyperthyroidism) ភាគ​ច្រើន​កើត​លើ​ស្ត្រី​ជា​ជាង​បុរស កើត​ឡើង​ដោយសារ​តែ​ការ​ផលិត​អ័រម៉ូន​ហួស​ហេតុ​ក្នុង​ក្រពេញ​ទីរ៉ូអ៊ីដ​មួយ។ លទ្ធផល​បណ្ដាល​មក​ពី​ជំងឺ​នេះ​មាន​ដូច​ជា ការ​ស្រក​ទម្ងន់​ជា​បន្ត​បន្ទាប់ ឆាប់​ងងុយ​គេង​ខ្លាំង ញាក់ញ័រ​ពេញ​ខ្លួន ផ្ដាសាយ​និង​ហើម​ភ្នែក។ វា​ក៏​អាច​បណ្ដាល​ឲ្យ​ស្ត្រី​មួយ​ចំនួន​អស់​លទ្ធភាព​សម្រាល​កូន​ផង​ដែរ។ ជំងឺ​​ក្រពេញ​ទីរ៉ូអ៊ីដ​​នេះ​គឺ​ងាយ​ស្រួល​ព្យាបាល​ទេ ប៉ុន្តែ​បើ​សិន​ជា​ទុក​យូរ វា​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​បេះដូង​និង​ឆ្អឹង​ធ្ងន់ធ្ងរ​រហូត​ដល់​កម្រិត​មួយ​ដែល​គ្រោះថ្នាក់​ដល់​ជីវិត ៕

ប្រែ​សម្រួល៖ សីលា

មតិយោបល់