• 2016-12-27 02:48:48
  • ជីវិតតារា

តម្លៃ​ខ្លួន​ អាន គុណកូឡា ថ្លៃ​អត់​ប៉ុណ្ណឹង?

  • 2016-12-27 02:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាន គុណ​កូឡា បាន​ប្រាប់​មក​កាន់ ​Sabay ថា សម្រាប់​តម្លៃ​ខ្លួន​ចេញ​ច្រៀង​ខន​សឺត​នៅ​តាម​ខេត្ត និង​នៅ​រាជ​ធានី​ភ្នំ​ពេញ​​ម្តងៗ​លោក​ទទួលបាន​ចាប់​ពី ១០០០​ដុល្លារ​ឡើង​ទៅ​។

“​បាទ​បង​សម្រាប់​ខ្ញុំ​ចេញ​ច្រៀង​មួយ​កម្ម​វិ​ធី​ខ្ញុំ​ស៊ីថ្លៃ​ចាប់​ពី ១០០០ ដុល្លារ​ឡើង​ទៅ​ គឺ​តម្លៃ​ស្មើរ​គ្នា​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ​ និង​នៅ​តាម​ខេត្ត​បង​។ តម្លៃ​១០០០ ដុល្លារ​នេះ​ខ្ញុំ​គិត​ថា​មិន​ថ្លៃ​ហើយ​ក៏​មិន​ថោក​ដែរ​គឺ​សម​រម្យ​សម្រាប់​ខ្ញុំ​​បង​"។ អាន គុណកូឡា ថ្លែង​។

ម្ចាស់​បទ​ "នៅ​ក្បែ​រមនុស្ស​ក្បត់​យូរ​អូន​ឆ្លង​តាម​" បាន​បន្ត​ថា​ បើ​ឡើង​ច្រៀង​នៅ​ស្ថានីយ៍​ទូរទស្សន៍​វិញ​មួយ​កម្ម​វិធី​លោក​ទទួល​បាន​ចាប់​ពី​៣០០ ដុល្លារ​ទៅ​៤០០ ដុល្លារ។ "បាទ​បង​និយាយ​ទៅ​ឡើង​ច្រៀង​នៅ​ស្ថានីយ៍​ទូរទស្សន៍​ដូច​យើង​ប្រូម៉ូត​ខ្លួន​ឯង​អ៉ីចឹងបង​ យើង​ទទួល​បាន​ប៉ុណ្ណឹង​ខ្ញុំ​គិត​ថា​ស័ក្តិ​សម​ហើយ​បង​"។ កូឡា បន្ថែម​៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់