- 2016-12-27 03:48:35
- ជីវិតតារា
នៅ សុនីតា ម្ចាស់ចិត្តទិញវីឡាឲ្យ
- 2016-12-27 03:48:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ សុនីតា ម្ចាស់ចិត្តទិញវីឡាឲ្យ
ចន្លោះមិនឃើញ
ប្រភពច្បាស់ការមួយបានបង្ហើបប្រាប់ Sabay នៅព្រឹកនេះថា តារាសម្ដែង កញ្ញា នៅ សុនីតា ត្រូវបានសង្សាររបស់ខ្លួនទិញវីឡាឲ្យមួយខ្នង នៅកណ្ដាលក្រុងភ្នំពេញ កាលពីពេលថ្មីៗ។
ប្រភពដដែលបានបង្ហើបឲ្យដឹងថា វីឡានោះមានតម្លៃជិត៣០ម៉ឺនដុល្លារ ជាប្រភេទវីឡាភ្លោះ ស្ថិតនៅក្នុងបុរីមួយ ក្បែរផ្សារទំនើបអ៊ីអនទី២ ដោយសង្សាររបស់នាងទិញឲ្យ ដាក់ឈ្មោះកញ្ញា នៅ សុនីតា តែម្ដង។ ប្រភពរាយការណ៍មកថា គេតែងឃើញកញ្ញា នៅ សុនីតា ឧស្សាហ៍បើកឡានមកកុម្ម៉ង់ឲ្យជាងធ្វើជាញឹកញាប់ ហើយបច្ចុប្បន្នវីឡានោះសម្រេចបានធ្វើប្រហែល៩០%ហើយ។
ក្នុងជំនួបជាមួយ Sabay កញ្ញា នៅ សុនីតា មិនបានប្រកែកជុំវិញការលើកឡើងខាងលើឡើយ នាងទទួលស្គាល់ថា ខ្លួនពិតជាទើបតែទិញវីឡាមួយពិតប្រាកដមែន ប៉ុន្តែតារាស្រីរូបនេះមិនបានប្រាប់តម្លៃឡើយ ព្រោះខ្លាចគេថានាងអួត។
ជាមួយគ្នានោះ នៅ សុនីតា ក៏មិនបានប្រាប់ថា សង្សាររបស់ខ្លួនមានឈ្មោះអ្វី ធ្វើការងារអ្វីដែរ ប៉ុន្តែនាងបានប្រាប់ថាស្រលាញ់និងស្វែងយល់ចិត្តគ្នាជាង៤ឆ្នាំមកហើយ ទើបនាំឲ្យមានការទុកចិត្តគ្នាបែបនេះ។ "គាត់ឃើញខ្ញុំចូលសិល្បៈច្រើនឆ្នាំ អត់មានរបស់ល្អប្រើប្រាស់ដូចគេ អត់ចេះហក់លោត ចេះតស៊ូ ចេះទុកដាក់ប្រាក់កាស មានប៉ាម៉ាក់ក៏ល្អទៀត ទើបគាត់លើកទឹកចិត្តខ្ញុំ"។ នៅ សុនីតាលើកឡើង។
តារាស្រីរូបនេះបានបន្តថា វីឡាខាងលើគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០១៧ ហើយនាងគ្រោងចូលនៅ ក្នុងអំឡុងខែ កក្កដា ឆ្នាំ ២០១៧ខាងមុខនេះ។ ទោះបីជាមានយល់ចិត្តគ្នាហើយរហូតដល់ទិញវីឡាឲ្យបែបនេះក្ដី នៅ សុនីតា មិនបានបង្ហាញតម្រុយថា អ្នកទាំង២ គ្រោងចូលរោងជ័យនៅពេលណាឡើយ៕