• 2016-12-28 07:07:52
  • ព័ត៌មាន

Heineken® ត្រៀម​រៀបចំ​កម្មវិធី Touch The Music មាន​មនុស្ស​យន្ត​សម្ដែង

  • 2016-12-28 07:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Heineken® នឹង​​រៀបចំ​​កម្មវិធី “Touch The Music” ​ថ្មី​ចុង​ក្រោយ ​ក្នុង​វេទិកា​តន្ត្រី​ក្នុង​តំបន់ Heineken Green Room ដែល​ទទួល​បាន​ជោគ​ជ័យ និង​កំពុង​ឈាន​ចូល​ឆ្នាំ​ទី​២។ កម្មវិធី​ថ្មី​អស្ចារ្យ​នេះ​បន្ត​ពី​កម្មវិធី “Can You See Music?” ឆ្នាំ​២០១៥ របស់ Heineken® ជំរុញ​ឱ្យ​ភ្ញៀវ​ចូលរួម​កម្មវិធី​នេះ​ក្នុង​បណ្តា​ប្រទេស ១០ និង​ទីក្រុង ១៧ ដើម្បី​ស្វែង​យល់​ពី​វិធី​ថ្មីៗ​ក្នុង​ការ​ស្តាប់​តន្ត្រី​តាម​កាយ​វិញ្ញាណ។

“Touch The Music” ធ្វើ​ឲ្យ​កម្មវិធី​វេទិកា​តន្ត្រី​សកល #LIVEYOURMUSIC របស់ Heineken® ​ឈាន​ដល់​កម្រិត​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា ដែល​មាន​បង្ហាញ​មនុស្ស​យន្ត Sonic Droids ​កម្ពស់​ខ្ពស់​ជាង​ភ្ញៀវ​ចូលរួម​កម្មវិធី​រហូត​ដល់ ២,៥ ម៉ែត្រ ខណៈ​មនុស្ស​យន្ត​ទាំង​នោះ​ដើរ​ដោយ​សេរី​កាត់​តាម​ហ្វូង​មនុស្ស អម​នឹង​ចង្វាក់​ភ្លេង EDM។

DJ ឆ្នើម​ៗ​មួយ​ចំនួន​ដែល​នឹង​ចូលរួម​ក្នុង​កម្មវិធី​រំភើប​មួយ​នេះ មាន DJ Maily, DJ Ara (មក​ពី​ហ្វីលីពីន), DJ Snow Y និង DJ Pink។

ក្រៅ​ពី​ទស្សនីយភាព​គួរ​ឲ្យ​ទាក់​ទាញ ភ្ញៀវ​ចូលរួម​កម្មវិធី​នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប៉ះ និង​ទំនាក់​ទំនង​ជាមួយ​មនុស្ស​យន្ត Sonic Droids ដែល​បង្ក​ភាព​ភ្ញាក់​ផ្អើល​ខុស​ៗ​គ្នា​ក្នុង​គោល​បំណង​ផ្ដល់​ការ​កម្សាន្ត​សម្រាប់​អ្នក​ចូលចិត្ត​វិស័យ​តន្ត្រី​ទាំង​នេះ និង​បើក​ទំព័រ​ថ្មី​សម្រាប់​ពួក​គេ​បង្កើន​បទ​ពិសោធន៍​ក្នុង​ការ​ចូលរួម​កម្មវិធី​តន្ត្រី។

ពេល​មនុស្ស​យន្ត Droid នីមួយៗ ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​ក្នុង​កម្មវិធី​ជប់​លៀង​នេះ តន្ត្រី​អម​ជាមួយ​ទស្សនីយភាព​ដែល​បាន​រចនា​រៀបចំ​ឡើង​ដើម្បី​បង្កើន​ភាព​ទាក់ទាញ នឹង​ធានាថា Heineken Green Room “Touch The Music” គឺ​ពិត​ជា​កម្មវិធី​ពិសេស​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​ដោយ​ប្របាច់​បញ្ចូល​គ្នា​រវាង​តន្ត្រី និង​កាយ​វិញ្ញាណ​ផ្សេងៗ​គ្នា។

លោក Gianluca de Tondo ប្រធាន​គ្រប់​គ្រង​ជាន់​ខ្ពស់​នៃ​ម៉ាក​សញ្ញា​សាកល​នៅ​ក្រុមហ៊ុន HEINEKEN ថ្លែង​ថា៖ "អតិថិជន​របស់​យើង​ស្រឡាញ់​តន្ត្រី។ យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​ការ​ស្ដាប់​តន្ត្រី ពួក​គេ​កំពុង​ស្វែង​រក​បទពិសោធន៍​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​រស់​រវើក។ ក្រុម​មនុស្ស​នេះ​គឺ​តែង​ស្វែង​រក​បទ​ពិសោធន៍​ថ្មីៗ និង​ប្លែកៗ ដូច្នេះ​ហើយ Heineken® ពិតជា​រីករាយ​ក្នុង​ការ​ជំរុញ​លើក​កម្ពស់​បទ​ពិសោធន៍​ស្តាប់​តន្ត្រី​តាម​កាយ​វិញ្ញាណ​ឆ្នាំ​នេះ"។

យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​ជាមួយ​នឹង​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន​ដែល​បាន​ផ្ដល់​យោបល់​ល្អ​ៗ​អំពី​បទពិសោធន៍​ស្ដាប់​តន្ត្រី​ដែល​ភ្ញៀវ​ចូលរួម​កម្មវិធី​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ក្នុង​កម្មវិធី Heineken Green Room “Touch The Music”។

សូម​ចូល​រួម​បើក​ទំព័រ​ថ្មី​នៃ​ការ​ទទួល​យក​បទ​ពិសោធន៍​ស្ដាប់​តន្ត្រី​នៅ​ថ្ងៃ​ទី៣០-៣១ ធ្នូ ២០១៦ នៅ​ក្លឹប Marquee។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ផេក Heineken

ទទួល​យក​បទពិសោធន៍​ស្ដាប់​តន្ត្រី​លើស​ពី​បទ​ពិសោធន៍​ស្ដាប់​តន្ត្រី​តាម​វិធី​ធម្មតា​ដូច​បច្ចុប្បន្ន!

ដោយ៖ សុផាត

មតិយោបល់
អត្ថបទពេញនិយម