• 2016-12-31 03:59:43
  • ជីវិតតារា

លីម ជា​ខាវ ដូច​ ពេជ្រ ថា​ណា​ អត់​?​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​​ច្រ​ឡំ​អ្នក​ទាំង​ពី​រ​​​​

  • 2016-12-31 03:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ពន្លក​ថ្មី​នៃ​ផលិត​កម្ម​សាស្តា​ លីម ជា​ខាវ បាន​ប្រាប់​ Sabay ថា​ នៅ​ពេល​ដែល​ដើ​រទៅ​ណា​មក​ណាបង​ប្អូន​មួយ​ចំនួន​មាន​ការ​យល់​ច្រ​ឡំ​​ និង​បាន​ហៅ​លោក​ថា​ ពេជ្រ ថា​ណា បើ​សិន​ជា​មើល​មួយ​ភ្លែត​។

“បាទ​បង​នៅ​ពេល​ខ្ញុំ​ដើរ​ទៅ​ណា​មក​ណា​មាន​បង​ប្អូន​មួយ​ចំនួន​គាត់​ច្រ​ឡំ​ហៅ​ខ្ញុំ​ថា​ ពេជ្រ ថាណា ដោយ​សារ​តែ​គាត់​គិត​ថា​ខ្ញុំ​មាន​កំពស់​ និង​រូប​រាង​​ស្រ​ដៀង​ និង​បង​ប្រុស​ ពេជ្រ ថាណា ។ បង​ប្អូន​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ខ្ញុំ​ស្រដៀង​បង​ ថាណា នៅ​ពេល​ត្រ​លប​មក​ផ្ទះ​វិញ​តែង​តែ​​មើល​រូប​ខ្លួន​ឯង​ដូច​បង​ ថាណា ត្រង់​ណា​ទៅ​ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​មាន​រូប​រាង​ដូច​គាត់​នោះ​ទេ​បង ព្រោះ​បង​ ថាណា គាត់​សង្ហា​"។ លីម ជាខាវ ថ្លែង​។

លីម ជាខាវ

លីម​ ជា​ខាវ បាន​បន្តថា​ លោក​ចូល​ប្រ​ឡូក​ក្នុង​វិ​ស័យ​ចម្រៀង​តា​ម​រយៈ​ការ​ជ្រើស​រើស​ធ្វើ​តេស្ត​សម្លេង​របស់​ម្ចាស់​ផលិត​កម្ម​សាស្តា កាល​ពី​ខែ​តុលា​ ឆ្នាំ ២០​១៦ បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​៣​ខែ​។ ក្រោយ​ពី​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​របស់​សាស្តា​ លោក​មាន​បទ​ចម្រៀងមួយ​ចំនួន​បាន​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​មាន​ដូច​ជា​៖​ "ក្រៅ​ពី​អូន​មិន​យក​សង្សារ​" “ខ្ញុំ​ល្ងង់​នៅ​ស្រឡាញ់​មនុស្ស​កែលែងកើត​" និង​មាន​ជា​ច្រើន​បទ​ទៀត​។

ពេជ្រ ថាណា

លីម ជា​ខាវ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត មាន​បង​ប្អូន ​៤​ នាក់​ លោក​ជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ។​ មូ​ល​ហេតុ​ដែល​សម្រេច​ចិត្ត​ចូល​សិល្បៈ​ដោយ​សារ​តែ​ការ​ស្រឡាញ់​វិ​ស័យ​មួយ​នេះ​តាំង​ពី​លោក​មាន​អាយុ​៧​ឆ្នាំ​៕​

អត្ថបទ៖ ឆុង ស៊ីណាន

​រូបថត៖​ផ្តល់ឲ្យ​

មតិយោបល់