
- 2017-01-03 02:10:31
- ជីវិតតារា
ប៉េងប៉ោង ធ្វើខួបអាពាហ៍ពិពាហ៍១២ឆ្នាំ ប្រាថ្នាចង់បានបុត្រនឹងគេ
- 2017-01-03 02:10:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉េងប៉ោង ធ្វើខួបអាពាហ៍ពិពាហ៍១២ឆ្នាំ ប្រាថ្នាចង់បានបុត្រនឹងគេ
ចន្លោះមិនឃើញ
ថ្លែងក្នុងឱកាសខួបអាពាហ៍ពិពាហ៍យប់មិញ អ្នកនាង ប៉េងប៉ោង ប្រាប់ថា រយៈពេល១២ឆ្នាំហើយដែលនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីឈ្មោះ ឱម ពីណែល ប៉ុន្តែអ្នកទាំងពីរមិនទាន់មានបុត្រជាចំណងដៃនៅឡើយ។
យ៉ាងណាមិញការសម្រេចចិត្តធ្វើខួប ១២ឆ្នាំយប់មិញនេះ ប៉េង ប៉ោង អះអាងថាដោយសារចង់កែប្រែជោគវាសនាចាស់ខ្លះ ម្យ៉ាងមានបំណងប្រាថ្នាធំបំផុតនោះ គឺចង់បានបុត្រនឹងគេ។ "បងបានទៅរកខាងហោរាទស្សន៍ទាយដែរ គេថាបងពេលការ ខុសខែថ្ងៃ ចឹងទើបថ្ងៃនេះរៀបចំម្តងទៀត ដើម្បីលើករាសីក្នុងក្រុមគ្រួសារ ព្រោះឧស្សាហ៍ឈឺពេកទាំងបង និងលោកឪពុក ហើយធ្វើនេះក៏ចង់សុំពរជយ ក្រែងបានកូននឹងគេ"។ ប៉េង ប៉ោង បន្ថែម។
ពិសាភោជនីយអាហារ ខួបអាពាហ៍ពិពាហ៍១២ឆ្នាំយប់មិញនេះ កូនស្រីតារាកំប្លែង វីតាមីនសេ ប្រាប់ថាអញ្ជើញភ្ញៀវប្រមាណ៤០តុ ក្នុងនោះអ្នកសិល្បៈប្រហែល២៥តុ ដែលរៀបចំនៅភោជនីយដ្ឋានសេវេនប្រាយ។ ឆ្នាំនេះ ប៉េងប៉ោង អាយុ៤១ឆ្នាំចំណែកស្វាមី អាយុ៣៨ឆ្នាំ។