• 2017-01-09 09:17:53
  • ព័ត៌មាន

សុខ សីឡាលីន កែ​ខ្ទង់​ច្រមុះ​នៅ​គ្លីនិក​កែ​សម្ផស្ស​ក្នុង​ស្រុក តែ​យក​គ្រូ​ពេទ្យ​ដ៏​ល្បី​ពី​កូរ៉េ

  • 2017-01-09 09:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ច្រៀង​បទ​ភាសា​អង់គ្លេស​បាន​ល្អ សុខ សីឡាលីន ទើប​តែ​វះ​កាត់​កែ​ខ្ទង់​ច្រមុះ​នា​ពេល​ថ្មីៗ​នេះ នៅ​គ្លីនិក​កែ​សម្ផស្ស​ល្បី​ឈ្មោះ​មួយ​ក្នុង​ស្រុក តែ​យក​សុទ្ធ​តែ​គ្រូ​ពេទ្យ​ដ៏​ល្បី​ប្រចាំ​នៅ​គ្លីនិក​កែ​សម្ផស្ស​ដ៏​ធំ Mega Clinic នៅ​កូរ៉េ​ខាង​ត្បូង។

តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូប​នេះ មាន​ខ្ទង់​ច្រមុះ​ស្អាត​ជាង​មុន បន្ទាប់​ពី​ទៅ​វះ​កាត់​នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ គ្លីនិក (Dermo Clinic) ដែល​សហការ​ជា​ដៃ​គូ​ជាមួយ Mega Clinic ។

សុខ សីឡាលីន ក្រោយ​កែ​ចម្រុះ

ម្ចាស់​បទ "Cry Me Out" រូប​នេះ​ថា "ឧបករណ៍​ទំនើប ជា​ពិសេស​តម្លៃ​សមរម្យ គុណភាព​ខ្ពស់ និង​សុវត្ថិភាព" ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​យក​គ្លីនិក​ខាង​លើ​ដើម្បី​ទទួល​យក​ការ​វះ​កាត់។

លោក​ស្រី ហូវ ដាណេ អគ្គ​នាយិកា​ឌែរម៉ូ គ្លីនិក ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា វេជ្ជបណ្ឌិត​ដែល​វះ​កាត់​ឲ្យ សុខ សីឡាលីន ឈ្មោះ​គ្រូ​ពេទ្យ Lee ដែល​ជា​គ្រូ​ពេទ្យ​ឯកទេស​ខាង​កែ​សម្ផស្ស​នៅ​គ្លីនិក Mega Clinic ប្រទេស​កូរ៉េ​ខាង​ត្បូង។

"គាត់​ជា​ដុកទ័រ​ដែល​មាន​ទឹក​ដៃ​ខ្លាំង​មែន​ទែន ហើយ​អស្ចារ្យ​អាច​កែ​សម្រស់​ឲ្យ​កាន់​តែ​ស្អាត។ លោក​ស្រី​បញ្ជាក់។

ចង់​ដឹង​ច្បាស់ សូម​មើល​វីដេអូ​លោកស្រី ហូវ ដាណេ រៀបរាប់​ខាង​ក្រោម៖

ឌែរម៉ូ​គ្លីនិក មាន​សេវាកម្ម​កែ​សម្ផស្ស​ធំ​ៗ ៣៖

  • ព្យាបាល​ជំងឺ​សើ​ស្បែក​គ្រប់​ប្រភេទ
  • កែ​សម្ផស្ស​ដោយ​មិន​វះកាត់
  • កែ​សម្ផស្ស​ដោយ​ការ​វះកាត់។

ចង់​ទទួល​សេវាកម្ម​កែ​សម្ផស្ស​ដែល​មាន​គុណភាព សុវត្ថិភាព តម្លៃ​សមរម្យ កុំ​ភ្លេច​ទៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែរម៉ូគ្លីនិក​ ដែល​មាន ៣ទីតាំង​ គឺ៖ ឌែរម៉ូ​គ្លីនិក​ទួលគោក ផ្សារ​ចាស់​ និង​ដេអិន។ លេខ​ទូរសព្ទ៖ 077 777 965 / 012 95 17 18 / 077 996 777 / 015 776 776

ឌែរម៉ូ គ្លីនិក នឹង​មាន​វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ មក​ធ្វើ​ការ​វះ​កាត់​កែ​សម្ផស្ស​ជូន​អតិថិជន​នៅ​ថ្ងៃ​ទី​១១-១២ កុម្ភៈ ខាង​មុខ​នេះ៕

អត្ថបទ៖ លី សុផាត

មតិយោបល់
អត្ថបទពេញនិយម