• 2017-01-11 04:44:57
  • ព័ត៌មាន

បុរស​ដែល​នៅ​ពី​ក្រោយ​ការ​ប្ដូរ​ស្លាក "Hollywood” បាន​ចូល​ប្រគល់​ខ្លួន​​ឲ្យ​ប៉ូលិស​ហើយ

  • 2017-01-11 04:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Zach Fernandez ដែល​ប្រើប្រាស់​គណនី Instagram ឈ្មោះ "jesushands” បាន​លួច​ប្ដូរ​ស្លាក​ដ៏​ល្បី​ដែល​នៅ​ក្នុង​ទីក្រុង Los Angeles ពី "Hollywood” ទៅ "Hollyweed” កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧ ដោយ​ហេតុ​ចង់​ពញ្ញាក់​អារម្មណ៍​មនុស្ស​រាល់​គ្នា។ ឥឡូវ​នេះ Zach Fernandez បាន​​ចូល​ប្រគល់​ខ្លួន​ឲ្យ​ទៅ​ប៉ូលិស​ខាង​រដ្ឋ Los Angeles ដើម្បី​ចាត់​ការ​ហើយ បន្ទាប់​ពី​យល់​ថា​ខ្លួន​បាន​ល្មើស​ច្បាប់។

​​​ប៉ូលិស​ខាង​រដ្ឋ Los Angeles បាន​និយាយ​ថា Fernandez ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​លួច​ឆ្លង​ចូល​កន្លែង​ហាម​ឃាត់។ ប៉ុន្តែ​ករណី​នេះ ជា​បទ​ល្មើស​មជ្ឈិម​ប៉ុណ្ណោះ ហើយ​​ណាមួយ Fernandez មិនបាន​ធ្វើឲ្យខូចខាតផ្លាក "Hollywood” អ្វីឡើយ។

សម្រាប់​សិល្បករ​តាម Instagram ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​នេះ យល់​ថា បើ​រូប​គេ​មិន​ចូល​ខ្លួន​មក​ឲ្យ​ប៉ូលិស​ចាប់​ត្រឹម​ត្រូវ​ទេ គេ​នឹង​មាន​សម្ពាធ​ខ្លាំង។ លើស​ពី​នេះ​ទៅ​ទៀត Fernandez និយាយ​ថា​ រូប​គេ​ល្មើស​នឹង​ច្បាប់​ចូល​កន្លែង​ហាម​ឃាត់ ដូច្នេះ​គេ​សាក​សម​នឹង​ទទួល​ពិន័យ​អញ្ចឹង​ហើយ លោក​ថា "​ប្រសិន​ខ្ញុំ​ខុស​ពី​ច្បាប់ ខ្ញុំ​មិន​រត់​គេច​ពី​សំណាញ់​ច្បាប់​ដាច់​ខាត។"

Fernandez បាន​ប្រាប់​ថា លោក​បាន​ចំណាយ​ពេល​អស់​បី​ម៉ោង ជាមួយ​នឹង​សម្ភារៈ​នានា​អស់​ថ្លៃ​៣៥​ដុល្លារ ក្នុង​ការ​លួច​បម្លែង​ស្លាក​ពី "Hollywood” ទៅ "Hollyweed” និង​មាន​ការ​ជួយ​ជា​ដៃ​ជើង​ពី​អតីត​ភរិយា​របស់​លោកផង។

ប៉ូលិស​បាន​ថ្លែង​ថា ស្លាក "Hollywood” នេះ​គឺ​ស្ថិត​នៅ​ក្នុង​ឧទ្យាន​វាល​រហោស្ថាន​មួយ ដែល​ជាប់​នឹង​ផ្ទះ​អ្នក​ស្រុក​រាប់ពាន់​នាក់ ដូច្នេះ​ពួក​គេ​ត្រូវ​ត្រួត​ពិនិត្យ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​​ កន្លែង​នោះ ​មាន​សុវត្ថិភាព មិន​អាច​ចេះ​តែ​មាន​អ្នក​លួច​ធ្វើ​នេះ​ធ្វើ​នោះ​ផ្ដេសផ្ដាស​ឡើយ។ Fernandez នឹង​​​ត្រូវ​​បាន​ដោះ​លេង​វិញ ក្នុង​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

ប្រភព៖ buzzfeed ប្រែ​សម្រួល៖ សីលា

មតិយោបល់