• 2017-01-12 02:42:01
  • ជីវិតតារា

លេង​សើច​ម៉េច​បាន គ្រាន់​តែ​កាដូឆ្នាំ​ថ្មី Drake សម្រាប់​គូស្នេហ៍ មាន​តម្លៃ​១០​ម៉ឺន​​ដុល្លារ

  • 2017-01-12 02:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប​កាណាដា Drake ​បាន​ជូន​​កាដូ​ខ្សែ​ក​ពេជ្រ​តម្លៃ​​១០០ ០០០​ដុល្លារ​ឲ្យ​មិត្ត​ស្រី​ដែល​ជា​តារា​ចម្រៀង Jennifer Lopez កាល​ពី​ពេល​ថ្មី បន្ទាប់​ពី​អ្នក​ទាំង​ពីរ​​បង្ហាញ​ទំនាក់ទំនង​ជា​សាធារណៈ​កាល​ពី​ចុង​ឆ្នាំ។ ។ នេះ​​តាម​ការ​ឲ្យ​ដឹង​ពី US

តាម​ការ​ឲ្យ​ដឹង​ តារា​ប្រុស​ដែល​ជា​ម្ចាស់​បទ "The Hotline Bling” ទិញ​កាដូ​ដ៏​មាន​តម្លៃ​មួយ​នេះ​ ដើម្បី​អបអរ​មិត្ត​ស្រី​​ក្នុង​ឆ្នាំ​ថ្មី។ យោង​តាម​ទស្សនាវដ្ដី Us Weekly  បាន​បញ្ជាក់​ថា​ ខ្សែ​ក​ប្លាទីន​ nV មាន​បង្កប់​គ្រាប់​ពេជ្រ​ព័ទ្ធ​ជុំវិញ មិន​ក្រោម​១៦​ការ៉ាត់​ទេ និង​ច្នៃ​ដោយ​​ហាង Tiffany Victoria។

ចំណង​ស្នេហ៍​របស់ Drake និង Jennifer Lopezកាន់​តែ​ខ្លាំង​ឡើង​ៗ ក្រោយ​ពួក​គេ​បាន​ថើប​គ្នា​ក្នុង​ពិធីជប់លៀង​មួយ​កាល​ពី​ខែ​មុន​នៅ​ទីក្រុង Las Vegas។ Drake ចាប់​ផ្ដើម​ទាក់ទង​ជាមួយ Jennifer Lopez ក្រោយ​បែកបាក់​ជាមួយ​តារា​ចម្រៀង Rihanna៕ ​​​​​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី