
- សុក្រ, 13 មករា 2017 04:01
- ជីវិតតារា
ទាយមើលស្រីស្អាត៣ រូបខ្លាចសត្វអ្វី? ហើយចូលចិត្តសត្វអ្វី?
- សុក្រ, 13 មករា 2017 04:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាយមើលស្រីស្អាត៣ រូបខ្លាចសត្វអ្វី? ហើយចូលចិត្តសត្វអ្វី?
សុខ ស្រីនាង , ព្រីម លីហ្សា និង ដេននី ក្វាន់ បានប្រាប់ពីអារម្មណ៍ស្រឡាញ់ និងស្អប់ទៅលើសត្វមួយចំនួន។
កន្លងមកតារាចម្រៀងផលិតកម្មសាន់ដេ អ្នកនាង សុខ ស្រីនាង បានប្រាប់ Sabay ថា សម្រាប់រូបនាងផ្ទាល់សត្វដែលស្រឡាញ់គឺសត្វទន្សាយ នាងស្អប់បំផុត គឺសត្វពស់មិនចង់ជួបមិនចង់ឃើញនោះទេ។
ដោយឡែកកញ្ញា ដេននី ក្វាន់ វិញមានមួយចំណុចដូចអ្នកនាង សុខ ស្រីនាង គឺនាងស្រឡាញ់ចូលចិត្តសត្វទន្សាយ មួយជីវិតនេះសត្វដែលនាងស្អប់ និងខ្លាចបំផុតនោះគឺសត្វក្រពើ។
យ៉ាងណាមិញកញ្ញា ព្រីម លីហ្សា ក៏បានលើកឡើងថា "សត្វដែលខ្ញុំខ្លាចនជាងគេក្នុងមួយជីវិតនេះ គឺសត្វក្រឡាត ឃើញវាម្តងៗ ខ្ញុំខ្លាចឡើងញ័រខ្លួន សត្វដែលខ្ញុំស្រឡាញ់ចូលចិត្តគឺសត្វឆ្កែ ជាពិសេសឆ្កែតូចៗ ដែលមានរោមស្រម៉ូវតែម្តង"៕
អត្ថបទ៖ ឆុង ស៊ីណាន