• 2017-01-16 04:25:47
  • ព័ត៌មាន

នុះ! Shakira ចង់​ឲ្យ Pique ដើរ​ចេញ​ពី Barcelona ព្រោះ...

  • 2017-01-16 04:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កូឡុំប៊ី Shakira មាន​បំណង​ចង់​ឲ្យ​ប្ដី​របស់​ខ្លួន​កីឡាករ​ខ្សែ​ការពារ​កណ្ដាល Gerard Pique ចាក់​ចេញ​ពី​ទឹក​ដី ​Camp Nou របស់​ក្លឹប​​អ្នក​មាន​បុណ្យBarcelona ទៅ​រក​ទ្រនំ​ថ្មី។ នេះ​បើ​តាម​ទស្សនាវដ្ដី  Don Ballon របស់​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ។

តាម​ប្រភព​ទស្សនាវដ្ដី​ខាង​លើ​បាន​ចុះ​ថា តារា​ចម្រៀង​ស្រី​វ័យ​៣៩​ឆ្នាំ​ចង់​បញ្ចប់​​សម្ពាធ​ដែល​កើត​ឡើង​លើ​ប្ដី​របស់​ខ្លួន បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ជា​​ច្រើន​កើត​ឡើង​ក្នុង​ប្រទេស​អេស្ប៉ាញ​ ចាប់​តាំង​ពី Pique និយាយ​ពាក្យ​ពិត​មួយ​ចំនួន​លើ​បណ្ដាញ​សង្គម។

ជា​លទ្ធផល Shakira កំពុង​សម្លឹង​ឃើញ​ចង់​ឲ្យ Piqueផ្លាស់​ទៅ​លេង​នៅ​ទីក្រុង​ឡុងដុង​។ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ថា Shakira ចាប់​អារម្មណ៍​លើ​ក្លឹប Chelsea ឬarsenalទេ។ Gerard Pique ជា​ខ្សែ​ការពារ​ដ៏​ល្អ​ម្នាក់​ក្នុង​លោក ដោយ​ធ្លាប់​ឈ្នះ​ពាន​២៦​ជាមួយ​ក្លឹប​និង​ប្រទេស​ដែល​គេ​ធ្លាប់​លេង​ឲ្យ ហើយ​ក៏​ធ្លាប់​ជា​កីឡាករ​របស់ Manchester United កាល​ពី​ឆ្នាំ​២០០៨​ផង​ដែរ៕ ​​

​​​

​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី