• 2017-01-16 23:11:00
  • ព័ត៌មាន

Jeanette Aw ឆ្លើយ​តប​ទៅ ដួង សុខគា មួយ​ឃ្លា​ខ្លីៗ តែ​មាន​ន័យ​សម្រាប់​ខ្មែរ​យើងទាំង​មូល

  • 2017-01-16 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ស្រី​​ជនជាតិ​សិង្ហបុរី Jeanette Aw និង​ពិ​ធី​ករ​លោក​ ដួង សុខគា បាន​ជួប​គ្នា​លើក​ដំបូង​បំផុត​ក្នុង​មង្គល​ការ​កូន​ក្រមុំ​ខ្មែរ​មួយ​​ថ្មីៗ​ ដោយ​គ្រា​នោះ​នាង​បាន​ឆ្លើយ​តប​ហូរហែ បន្ទាប់​ពី​ត្រូវ​ពិធីករ​ទូរទស្សន៍​ស៊ីធីអិន ចោទ​សួរ​សំណួរ​មួយ​ចំនួន​។

លោក ដួង សុខគា បាន​ប្រាប់​ Sabay ថា​លោកភ្ញាក់​ផ្អើល ក្រោយ​ជួប​តារាស្រី​ល្បី​ឈ្មោះ​សិង្ហបុរី ក្នុង​មង្គលការ​ខ្មែរ​មួយ​ថ្មី​ៗ​នេះដោយ​នឹក​ស្មាន​មិន​ដល់។ ដូច្នេះ​ហើយ ក្នុងគ្រា​នោះ​លោក​បាន​សួរ​​សំណួរ​នាង​ខ្លះៗ។

"ខ្ញុំ​បាន​សួរ​ថា តើ​នេះ​ជា​ការ​ចូល​រួមកំដរ​កូន​ក្រមុំ​ខ្មែរ និង​ចូល​រួម​​មង្គលការខ្មែរ​ជា​លើក​ទី​១ ឬ​យ៉ាង​ណា។ ហើយ​គាត់​ក៏​បាន​ឆ្លើយ​ថា ជា​លើក​ទី​១ទាំង​ការ​ស្លៀក​បំពាក់​ប្រពៃណី​ខ្មែរ និង​ការ​ចូល​រួម​មង្គល​ការ​ខ្មែរ"។

លោក​ ដួង សុខគា បន្ត​ថា Jeanette Aw ក៏​បាន​ឆ្លើយ​ប្រាប់​លោក​ទៀត​ថា នាង​ពិត​ជា​មោទនៈ និង​សប្បាយ​រីក​រាយមែន​ទែនដែល​បាន​ស្លៀក​បំពាក់​ប្រ​ណី​ខ្មែរ​ ព្រោះថា សម្លៀក​បំពាក់​ប្រ​ពៃ​ណី​ខ្មែរមើល​ទៅ​​ស្រស់​ស្អាត​ណាស់។

“នេះ​ជា​លើក​ទី១​ហើយ​ ដែល​ខ្ញុំ​ឃើញ​អ្នក​កំដរ​មាន​ងារ​ជា​តារា​សម្តែង​ជួរ​មុខ​ ប្រទេស​សិង្ហ​បុរី​មក​ធ្វើ​ជា​កូន​កំដរ​ឲ្យ​ជន​ជាតិ​ខ្មែរ​យើង​"។ សុខ​គា បន្ថែម ។ លោក បន្តថា​ បើ​តាម​លោក​ដឹង​ពី​ភាគី​ខាង​កូន​ក្រមុំ​នាង Jeanette Aw មក​លេង​កម្ពុជា​ច្រើន​ដង​ហើយ​ តែ​មក​នេះ​ក្នុង​គោល​បំណង​មក​ចូល​រួម​មង្គល​ការ​មិត្ត​ភក្តិ​ជា​ជន​ជាតិ​ខ្មែរ​ និង​ក្នុង​នាម​ជាអ្នក​​កូន​កំដរ​ផង។

ពិធីករ​សម្បូរ​ទៅ​ដោយ​វោ​ហា​ស័ព្ទ​រូប​នេះ​បន្ត​ថា នាង Jeanette Aw ក្រៅ​ពី​មាន​រូប​សម្រស់​ស្រស់​ស្អាត​ហើយ​ ថែម​ទាំង​មាន​ភាព​រួស​រាយ​រាក់​ទាក់​ទៀត​ មិន​បាន​ប្រ​កាន់​ខ្លួនថា​ជា​កំពូល​តារា​សម្តែង​ជួរ​មុខ​របស់​សង្ហិ​បុរី​អ្វី​នោះ​ទេ​៕

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់