• 2017-01-17 03:45:37
  • ព័ត៌មាន

ព្រះ​អើយ តា​ៗ​ចំណាស់​៥០​ប្លាយ​អី​ហើយ តែ​សង្ហា​អស់​ទាស់ សាច់ដុំ​វិញ​ម៉ា​អេម

  • 2017-01-17 03:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាយុ​ចំ​ជា​គ្មាន​អី​អស្ចារ្យ​មែន! សម្រាប់​បុរស​ៗ​ចំណាស់​ដែល​មាន​រូប​នៅ​ខាង​ក្រោម​នេះ ឃើញ​ហើយ​ កំលោះ​ៗ​អាចសុំ​ខ្មាស​ក៏ថា​បាន បើ​មិន​ជឿ ប្រិយមិត្ត​មក​មើល​ខ្លួន​ឯង​ចុះ...

១. Anthony Varrecchia អាយុ​៥៣​ឆ្នាំ

បុរស​សក់​ពណ៌​ប្រាក់​ម្នាក់​រូប​នេះ មាន​ទី​លំនៅ​ក្នុង​ទី​ក្រុង New York សហរដ្ឋអាមេរិក មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ផ្សព្វផ្សាយ​​។

២. Philippe Dumas អាយុ៦០​ឆ្នាំ

​Philippe បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា ចូលចិត្ត​​ពុកមាត់​ដ៏​ក្រាស់​ឃ្មឹក​របស់​ខ្លួន ហើយ​ផ្គួប​ជាមួយ​នឹង​សម្រស់​ដែល​នៅ​តែ​ស្រស់​សង្ហា​បែប​នេះ លោក​បាន​ក្លាយ​ជា​តារា​ម៉ូដែល​ម្នាក់។

៣. Gianluca Vacchi អាយុ​៥០​ឆ្នាំ

Gianluca ជា​ជនជាតិ​អ៊ីតាលី ​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​មួយ​រូប ដែល​អ្នក​រាល់​គ្នា​តែងតែ​សរសើរ​ពី​ឆន្ទៈ និង​កម្លាំង​កាយ​ចិត្ត​របស់​លោក។ ក្រៅ​ពី​នេះ លោក​ចេះ​រាំ​បាន​យ៉ាង​ស្ទាត់​ជំនាញ​ផង​ដែរ។

៤. Aiden Brady អាយុ​៥០​ឆ្នាំ

Aiden ជា​អ្នក​និពន្ធ​ និង​ជា​តារា​សម្ដែង​ផង​ដែរ ហើយ​លោក​ក៏​ធ្លាប់​ចាប់​អាជីព​ខាង​បង្ហាញ​ម៉ូដ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

៥. Eric Rutherford អាយុ​៤៩​ឆ្នាំ

​Eric ជា​តារា​ម៉ូដែល​ដែល​ត្រូវ​បាន​គេ​ទាមទារ​ចង់​បាន​ខ្ពស់​បំផុត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ជា​អ្នក​រៀបចំ​កម្មវិធី​ម្នាក់ ដែល​ធ្វើការ​ក្នុង Hollywood ។

​៦.​Alessandro Manfredini អាយុ​៤៨​ឆ្នាំ

បើ​ទោះ​បី​ជា​ Alessandro ចូលចិត្ត​ទុក​សក់​ស​របស់​ខ្លួន​ ដែល​ជា​ទូទៅ គេ​និយម​ថា "ចាស់" បុរស​ជនជាតិ​អ៊ីតាលី​រូប​នេះ​នៅ​តែ​ទាក់ទាញ​ក្រុមហ៊ុន​ជា​ច្រើន ហៅ​ឲ្យ​លោក​ទៅ​បង្ហាញ​ម៉ូដ​និង​ថត​ស្ប៉ត​ជាដើម។

​៧. Deshun Wang អាយុ​៨០​ឆ្នាំ

នៅ​ពេល​ដែល​តារា​សម្ដែង​ជនជាតិ​ចិន​ម្នាក់​នេះ បាន​សម្រេច​ចិត្ត​ដើរ​ម៉ូដែល​នៅ​ឯ​កម្មវិធី China's Fashion Week លោក Wang ត្រូវ​បាន​គេ​ហៅ​ថា​ជា "ជីតា​ដែល​សង្ហា​បំផុត​នៅ​ក្នុង​ប្រទេស​ចិន" ។

៨. Irvin Randle អាយុ​៥៤​ឆ្នាំ

Irvin ចូលចិត្ត​ទៅ​ក្លឹប​ហាត់ប្រាណ ស្លៀក​ខោអាវ​ល្អ​ៗ និង​មាន​អាជីព​ជា​គ្រូ​បង្រៀន​ម្នាក។

៩. Ron Jack Foley អាយុ​៥០​ឆ្នាំ

Ron មក​ពី Toronto ប្រទេស​កាណាដា មាន​រូប​រាង​ទាក់ទាញ​មែនទែន។ លោក​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​គ្រួសារ​ឲ្យ​បាន​ច្រើន។

១០. Shan Michael Hefley អាយុ​៥៤​ឆ្នាំ

Shan បាន​តាំង​ចិត្ត​ថា​ នឹង​គិតគូរ​ពី​សុខភាព​ និង​រូបរាង​ខ្លួន ​ដោយ​ធ្វើ​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន។ ចុងក្រោយ Shan បាន​សម្រេច​បំណង​នេះ ហើយ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​រាងកាយ​​មាំទាំ។​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សីលា

មតិយោបល់