• 2017-01-25 05:01:04
  • ព័ត៌មាន

ស្រី​ស្អាត ហង្ស សូរីយ៉ាន់ ថា​ម៉ូដែល​កម្ពុជា​គេ​តែង​មើល​រំលង

  • 2017-01-25 05:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខភាព​កម្មវិធី​បង្ហាញ​ម៉ូដ​លំដាប់​ថ្នាក់​ពិភពលោក Cambodia Next Top Model ហង្ស សូរីយ៉ាន់ បាន​បង្ហាញ​អារម្មណ៍​ថា​ ម៉ូដែល​កម្ពុជា​គេ​មិន​សូវ​ឲ្យ​តម្លៃ​ និង​ការងារ​ភាគ​ច្រើន​ត្រូវ​បាន​​គេ​មើល​រំលង។

សូរីយ៉ាន់ លើក​ឡើង​ថា​មាន​អ្នក​គាំទ្រ​តិច​ណាស់​ដែល​ស្គាល់ តារា​បង្ហាញ​ម៉ូដ​បើ​ធៀប​ជាមួយ​នឹង​តារា​ចម្រៀង​និង​តារា​សម្ដែង ដូច្នេះ​កម្រិត​ចំនួន​​ការងារ​ក៏​ស្ថិត​ទៅ​តាម​ហ្នឹង​ដូចគ្នា​ ​ព្រោះ​អ្នក​ដែល​ស្គាល់​តារា​បង្ហាញ​ម៉ូដ​ភាគ​ច្រើន​គឺ ចន្លោះ​ពី​អាយុ​ ២៨​ឆ្នាំ​ចុះ​ក្រោម​តែ​ប៉ុណ្ណោះ។

"ដោយ​សារ​ការងារ​ធំៗ​ភាគ​ច្រើន​គេ​មិន​សូវ​យក​ម៉ូដែល​ខ្មែរ​យើង​ទេ​ គេ​ឲ្យ​តម្លៃ​បរទេស​ជា​​​អត្តិភាព ដូច្នេះ​ប្រជា​ប្រិយភាព​ពួក​យើង​តាម​ហ្នឹង​ដូច​គ្នា បើ​សមត្ថភាព​ក្នុង​ការ​ដើរ​វិញ​គឺ​មិន​ខុស​គ្នា​នោះ​ទេ​ខ្មែរ​និង​បរទេស​" នាង​បន្ថែម៕

ទស្សនា​ការ​បក​ស្រាយ​លម្អិត​បន្ថែម​ពី​ ហង្ស សូរីយ៉ាន់៖​​​​

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទពេញនិយម