• 2017-01-30 01:47:02
  • ព័ត៌មាន

មួយ​ម៉ាត់​ ប៉ុប​ពី​ ​ទស្ស​និក​ជនអាច​​ឈ្លក់​ទឹក​មាត់​

  • 2017-01-30 01:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តា​រា​សម្តែង​ភេទ​ទី​៣​ ប៉ុប​ពី បាន​ប្រាប់​ Sabay ថា​ ចំពោះ​បុ​រស​ជា​ច្រើន​ដែល​ចូល​មក​ក្នុង​ជិវិត​របស់​នាង​ហើយ​ដើ​រ​ចេញ​វិញ​ ប្រហែល​ជា​ពួក​គេ​គ្រាន់​តែ​ចង់​ សាករបស់​កែ​នាង​តែ​ប៉ុណ្ណោះ​។

ភេទ​ទី​៣​ខក​ចិត្ត​រឿង​ស្នេហ៍​រូប​នេះ​ បាន​បន្ត​ថា​ កន្លង​មក​នាង​មាន​សង្សារ​​រាប់​ភ្លេច​​បាន​សាង​ស្នេហ៍​ជាមួយ​គ្នា​ តែ​ចុង​ក្រោយ​ពួក​គេ​នៅ​បែ​ជា​ចាក​ចេញ​ពី​នាង​បន្ទាប់​ពី​បាន​ខ្លួន​ប្រាណ​រួច​ តែ​ក៏​មាន​មួយ​ចំនួន​នាង​មិន​បាន​ប្រ​គល់​ខ្លួន​ប្រាណ​ឲ្យ​ទេ​។ ទង្វើ​​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​នាង​គិត​ថា​បុរស​ទាំង​អស់​នោះ​ស្រឡាញ់​នាង​ គ្រាន់​តែ​ចង់​ភ្លក់​រសជាតិ​របស់​កែ​នាង​តែ​ម្យ៉ាង​គត់​។

តួ​អង្គ​ក្នុង​រឿង​ ប៉ុបពី ទៅ​ហូលីវូដ ថ្លែង​ថា​៖ "មាន​ការ​ស្រឡាញ់​ទើប​មាន​ការ​លះ​បង់​ខ្លួន​ប្រាណ​ ទើប​ខ្ញុំ​​ត្រូវ​ខកចិត្ត​​រឿងស្នេហ៍​រហូត​ តែ​ការ​លះ​បង់​ខ្លួន​ប្រាណ​គឺ​ខ្ញុំ​មើល​ទៅ​លើ​បុរស​នោះ​ដែរ​ ទាល់​តែ​បុរស​ដែល​ខ្ញុំ​ស្រឡាញ់​ទើប​ខ្ញុំ​ប្រគល់​ឲ្យ​"។

តោះ​ទៅ​ស្តាប់​ការ​លម្អិត​ពី​កញ្ញា ប៉ុបពី ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម