• 2017-01-30 09:19:13
  • ជីវិតតារា

ណាខុន ត្រូវ​គេ Hack Facebook ស្នើ​ឲ្យ​ Friend ជួយ​

  • 2017-01-30 09:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង លោក ណាខុន បាន​ប្រាប់ Sabay មុន​នេះ​ថា Facebook របស់​​លោក​ឈ្មោះ Nakhon Krex ​ត្រូវ​បាន​ជន​អនាមិក​ចូល​មកHack ធ្វើ​ឲ្យ​​​ខ្លួន​​​មិន​​អាច​លេង​ដូច​ធម្មតា​បាន នាំ​ឲ្យ​មាន​​ការ​បារម្ភ​​​ និង​ស្នើ​ឲ្យ​​Friend ​ទាំង​អស់​ជួយ។​

លោក​បាន​ឲ្យ​ដឹង​ថា Facebook របស់​​ខ្លួន​មាន​បញ្ហា​៣ថ្ងៃ​មក​ហើយ ដោយ​ដំបូង​ឡើុយ​បើក​លេង​បាន​ធម្មតា ប៉ុន្តែ​ក្រោយ​មក​បើក​ម្ដង​បាន​ម្ដង​មិន​បាន ហើយ​​ថ្ងៃ​នេះ​ស្រាប់​តែ​បើក​លែង​បាន​តែ​ម្ដង ។ លោក​សន្និដ្ឋាន​ថា ពិត​ជា​មាន​គេ Hack Facebook របស់​ខ្លួន​ជាក់​ជាមិន​ខាន។

ណា​ខុន បាន​​ស្នើ​ទៅ​Friend ​របស់​ខ្លួន​ទាំង​អស់​មេត្តា​ជួយ​Report ទៅ​ក្រុមហ៊ុន​Facebook ដើម្បី​ឲ្យ​​Facebook បិទ​គណនី​របស់​ខ្លួន​មិន​ឲ្យ​លេង​កើត ខ្លាច​​ជន​ដែល Hack យក​ទៅ​ធ្វើ​អ្វី​មិន​ល្អ។

ណា​ខុន ប្រាប់ថា​លោក​មាន​តែ​គណនី​Facebook តែ​១គត់​គឺ Nakhon Krex ដែល​លោក​បង្កើត​ឡើង ក្នុង​ឆ្នាំ​ ២០១១ មាន​​ចំនួន​Friends ៤២១២ នាក់។ ដោយ​​សារ​តែ​មាន​អ្នក Hack ដូច​រៀបរាប់​ខាង​លើ តារា​រូប​នេះ​បាន​បង្កើត​គណនី​Facebook មួយ​ទៀត​នៅ​ថ្ងៃ​នេះ​មាន​ឈ្មោះ​​Nakhon Krex ដដែល៕

​​

អត្ថបទ៖ ខុត សីហា

មតិយោបល់