• 2017-02-03 00:30:00
  • ព័ត៌មាន

តម្រូវ​សាច់​រឿង ប៊ូ ច័ន្ទ​ដា​ណែត លះ​បង់​សក់​ដល់​ទៅ ២​ដង​​

  • 2017-02-03 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ស្រី​ក្នុង​រឿង​ "ទឹក​ភ្នែក​កក​" នាង​បាន​កាត់​សក់​២​ដង​ដើម្បី​ថត​រឿង​ថ្មី​ ទោះ​បី​ជា​នាង​មាន​ការ​​សោក​ស្តាយ​បន្តិច​មែន​ តែ​យ៉ាង​ណា​នាង​ត្រូវ​តែ​កាត់​ដើម្បី​តម្រូវ​សាច់​រឿង។

សម្រាប់​ភាពយន្ត​ភាគ​ទី​មួយ​នេះ​​ នាង​បាន​កាត់​សក់​២​ដង​ហើយ ពី​សក់​វែង​មក​ខ្លី​ត្រឹមក និង​ខ្លី​បំផុត​​ចុង​ក្រោយ​នេះ តែ​នាង​មិន​ប្រាកដ​ថា​នឹង​បន្ត​កាត់​ទៀត​ឬ​យ៉ាង​ណាទេ។

រូប​ពេល​សក់​វែង

ប៊ូ ច័ន្ទ​ដា​ណែត​ ហៅ អេប៊ី និយាយ​ថា​ "បើ​កាត់​សក់​ អាច​ធ្វើ​ឲ្យ​រឿង​ខ្មែរ​នេះ​ប្លែក​ ហើយ​ជោគជ័យ​ ខ្ញុំ​សុខ​ចិត្ត​កាត់"។ នាង​ក៏​មាន​ស្ដាយ​សក់​វែង​នាង​ដែរ​​ ប៉ុន្តែ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​រឿង​ថ្មី​នេះ​មាន​ភាព​ប្លែក​ ណា​មួយ​នាង​ឃើញ​ថា​តួ​ខ្មែរ​យើង​ក៏​មិន​ទាន់​មាន​អ្នក​ណា​កាត់​សក់​បែប​នេះ​ដែរ។ ដាណែត​បន្ថែម។

រឿង​នេះ អេប៊ី​ មាន​តំណែង​​ជា​តួ​ឯក​ឈ្មោះ​នាង​ សិទ្ធិកា ​ដែល​ជា​ប្រភេទ​តួ​អង្គ​មាន​ភាព​ស្វិតស្វាញ​ និង​ តស៊ូ​ក្នុង​ជីវិត​រស់​នៅ​ ។ ចង់​ដឹង​រៀង​នេះ​មាន​ភាព​ខុស​ប្លែក​បែប​ណា​កុំ​ភេ្លច​រង់​ទស្សនា​រឿង​ "ទឹកភ្នែក​កក​"​ ដឹកនាំ​​ដោយ​អ្នក​នាង ប៊ុន ចាន់​និមល នឹងចាក់​បញ្ចាំង​នៅ​កញ្ចក់​ទូរទស្សន៍ បាយ័ន ក្នុង​ពេល​ឆាប់ៗ៕

សក់ខ្លី​ត្រឹមក
សក់​ខ្លី​ចុង​ក្រោយ

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម