- 2017-02-09 02:14:56
- ជីវិតតារា
ចេញមកនៅផ្ទះជួល សាន ស្រីឡៃ កាន់តែត្រដាបត្រដួស
- 2017-02-09 02:14:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញមកនៅផ្ទះជួល សាន ស្រីឡៃ កាន់តែត្រដាបត្រដួស
ចន្លោះមិនឃើញ
ក្រោយពីបែកបាក់ជាមួយស្វាមីមួយរយៈធំមកនេះ អតីតបេក្ខភាពTop3 The Voice Camboida រដូវកាលទី២ សាន ស្រីឡៃ បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនថានាងកំពុងតែស្ថិតក្នុងស្ថានភាពមួយ លំបាក ដោយសារខ្លួនមួយត្រូវរ៉ាប់រងបន្ទុកគ្រួសារទាំងមូល។
ក្នុងបន្ទុកគ្រួសារមានសមាជិក ៦នាក់សុទ្ធតែមិនទាន់ការងារ ប្អូននិងកូនៗ ៤នាក់ កំពុងនៅសិក្សា និងមានម្ដាយនៅមើលថែផ្ទះសម្បែង លើកលែង ស្រីឡៃ កំពុងច្រៀងរកថវិការទំនុកបម្រុងគ្រួសារម្នាក់ឯង ។ “ថាទៅពេលនេះលំបាកណាស់បង យើងជាស្រី ត្រូវរ៉ាប់រងមួយគ្រួសារ ទាំងមិនទាន់មាននរណាមានការងារធ្វើ។ ម្យ៉ាងឥឡូវក៏រៀងស្ងាត់ការប្រគំតន្ត្រីទៀត ចឹងចំណូលក៏ មិនសូវមានដែរ"។ ម្ចាស់បទ "អការៈស្នេហ៍" បន្ត។
មិនតែប៉ុណ្ណោះ កូនក្រុមគ្រូបង្វឹក ពេជ្រ សោភា រូបនេះបានឲ្យដឹងទៀតថា សព្វថ្ងៃរស់នៅផ្ទះជួល ដូច្នេះទាមទារការចំណាយក៏រឹតតែច្រើនថែមទៀត។ "ក្រោយពីលក់ផ្ទះរួចមក ឥឡូវខ្ញុំរើមកនៅផ្ទះជួលបាន ជាង២ខែ ហើយបង។ ការលំបាកមានសព្វមុខ ជួនកាល ពិបាកពេក ខ្ញុំលួចគេងយំតែម្នាក់ឯងក៏មាន។ ប៉ុន្តែរាល់ថ្ងៃបានម៉ាក់ កូនៗ ជាកម្លាំងចិត្ត ទើបតែចេះតែតស៊ូទៅ"។ ស្រីឡៃ បន្ថែម។
សម្រាប់ឱកាសដើមឆ្នាំ ២០១៧ នេះ សាន ស្រីឡៃ បញ្ជាក់ថាមានបទថ្មីៗ ចេញក្នុងផលិតកម្មហង្សមាស សម្រាប់ចែកជូនបងប្អូនស្តាប់កម្សាន្តផងដែរ៕