- 2017-02-10 00:07:00
- ជីវិតតារា
ចូលថោនភ្លាម ម៉ៅ ហាជី ត្រៀមឡើងស៊េរីឡានជាង ៣ម៉ឺនដុល្លារ
- 2017-02-10 00:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលថោនភ្លាម ម៉ៅ ហាជី ត្រៀមឡើងស៊េរីឡានជាង ៣ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
Toyota Tundra តម្លៃជាង៣ម៉ឺនដុល្លារ កំពុងតែរង់ចាំ តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មថោន លោក ម៉ៅ ហាជី ប្រសិនបើលោកឆ្លើយយល់ព្រម។
រថយន្តខាងលើ មិនមានអ្នកណាទិញឲ្យ ម៉ៅ ហាជី គឺលោក គ្រោងទិញដោយខ្លួនឯង ហើយបច្ចុប្បន្នខាងក្រុមហ៊ុនឡានដែល លោកអះអាងថាជាអ្នកស្គាល់គ្នានោះ កំពុងរង់ចាំ លោកទៅមើល។
ម៉ៅ ហាជី បញ្ជាក់ថា គម្រោងដែលលោកគ្រោងទិញនោះ គឺខ្លួនទិញបង់ផ្ដាច់ មិនមែនទិញបង់រំលោះឡើយ។ ក្នុងនោះលោកនឹងលក់រថយន្ត Toyota highlander ដែលខ្លួនកំពុងជិះរាល់ថ្ងៃដើម្បីបង្គ្រប់ទិញ Toyota tundra តម្លៃជាង៣ម៉ឺនដុល្លារនោះ។ តាមការប៉ាន់ប្រមាណ Toyota highlander របស់លោក អាចលក់បានចន្លោះ ១៣០០០ ដុល្លារ ទៅ ១៥០០០ ដុល្លារ។
មូលហេតុដែលនាំឲ្យតារាចម្រៀងរូបនេះ សម្រេចចិត្តឡើងស៊េរីរថយន្ត ក៏ព្រោះតែបច្ចុប្បន្ន លោក ម៉ៅ ហាជីមានក្រុមរាំផ្ទាល់ខ្លួនថែមទៀត toyota highlander បច្ចុប្បន្នមានលក្ខណតូចចង្អៀត មិនអាចដឹកក្រុមរាំរបស់លោកអស់ឡើយ។ ម្យ៉ាងរថយន្តថ្មីនោះ វាងាយស្រួលក្នុងការចុះច្រៀងតាមខេត្ត ដែលមានផ្លូវលំបាកផង៕